បក្ស​ប្រឆាំង​ថា ​អ្នកស្រី ថាក់ ឡានី មិន​មែន​លាក់​ខ្លួន​ទេ តែ​បាន​សិទ្ធិ​ជ្រក​កោន​នៅ​ស៊ុយអែត

អតីតសមាជិកព្រឹទ្ធសភាលោកស្រី ថាក់ ឡានី

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង បាន​អះ​អាង​ថា សមាជិក​ព្រឹទ្ធ​សភា​បក្ស​ប្រឆាំង អ្នកស្រី ថាក់ ឡានី ដែល​កំពុង​ប្រឈម​មុខ​នឹង​បណ្ដឹង​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ មិន​បាន​លាក់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ថា ប្រទេស​ស៊ុយអែត បាន​ផ្ដល់​សិទ្ធិ​ជ្រក​កោក​នយោបាយ។

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​បាន​លើក​ឡើង​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាល​ពី​យប់​មិញ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថ្មីៗ​ថា អ្នកស្រី ថាក់ ឡានី កំពុង​លាក់​ខ្លួន​នៅ​ប្រទេស​ស៊ុយអែត។

សមាជិក​ព្រឹទ្ធ​សភា​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​លោក ហ៊ុន សែន ប្ដឹង​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​វឹក​វរ បន្ទាប់​ពី​​អ្នក​ស្រី​បាន​ថ្លែង​ជុំ​វិញ​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ លោក កែម ឡី កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ