លោក សម រង្ស៊ី៖ ខ្ញុំអត់មានរៀបចំឲ្យភរិយាខ្ញុំ ឬកូនខ្ញុំណាម្នាក់ មកដឹកនាំគណបក្សជំនួសខ្ញុំទេ

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីកន្លងទៅ

មេដឹកនាំគណបក្សប្រឆាំងដែលទើបលាលែងពីតួនាទីបានអះអាងថា លោកនឹងមិនដាក់ក្រុមគ្រួសាររបស់លោកឲ្យធ្វើជាប្រធានបក្សសង្រ្គោះជាតិជំនួសលោកនោះទេ។ នេះជាការបញ្ជាក់របស់លោក សម រង្ស៊ី បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា លោកស្រី ជូឡុង ស៊ូម៉ារ៉ា ភរិយាលោក សម រង្ស៊ី អាចនឹងជំនួសតំណែងនេះ។

លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៤កុម្ភៈនេះថា «ខ្ញុំអត់មានរៀបចំឲ្យភរិយាខ្ញុំ ឬកូនខ្ញុំណាម្នាក់ មកដឹកនាំគណបក្ស ជំនួសខ្ញុំទេ»។

មន្ត្រីគណបក្សសង្រ្គោះជាតិ អះអាងថា តំណែងជាប្រធានបក្សរបស់លោក សម រង្ស៊ី នឹងទុកឲ្យនៅទំនេរ ខណៈលោក លោក កឹម សុខា នៅធ្វើជាប្រធានស្តីទីរហូតមក។

បើតាមគណបក្សនេះ ការជ្រើសរើសមេបក្សថ្មី មកជំនួសតំណែងលោក សម រង្ស៊ី នឹ​ង​ត្រូ​វធ្វើឡើង​ប្រមា​ណជា​ពីរ​ឆ្នាំទៀត ដោយថាជាការអនុវត្តតាមលក្ខខន្តិកៈ​រប​ស់​គ​ណ​ប​ក្ស​​ ពោលគឺរក្សា​តំណែងប្រ​ធាន​គ​ណប​ក្ស​ប្រឆាំងនេះ​​​ឲ្យនៅទំនេរ ខណៈស្ថានការណ៍​នយោបាយកំពុងតានតឹង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ