អាមេរិកសម្លាប់ក្រុមអ្នកប្រយុទ្ធរបស់រុស្ស៊ីពីរនាក់នៅស៊ីរី

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 11:21 AM | អន្តរជាតិ | 0 | 1161

ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅភាគខាងជើងនៃប្រទេសស៊ីរីកាលពីសប្តាហ៍មុន បានសម្លាប់ក្រុមអ្នកប្រយុទ្ធរបស់រុស្ស៊ីចំនួន២នាក់។​

ក្រុមអ្នកប្រយុទ្ធទាំងនោះថ្លែងថា ពួកគេត្រូវរុស្ស៊ីបញ្ជូនទៅកាន់តំបន់សង្គ្រាមដើម្បីជួយការពាររដ្ឋាភិបាលស៊ីរីដឹកនាំដោយលោក ប៉ាល់សា អាល់អាសាដ។​ នេះបើតាមសារព័ត៌មាន BBC។​

ទោះយ៉ាងណារដ្ឋាភិបាលរុស្ស៊ីមិនទាន់មានប្រតិកម្មចំពោះការស្លាប់នេះនៅឡើយទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានចុះផ្សាយពីការស្លាប់នេះ។​

អាមេរិកថ្លែងថា យុទ្ធនាការកាលពីសប្តាហ៍មុនបានសម្លាប់សត្រូវនៅស៊ីរីអស់ជាង១០០នាក់ ហើយក្នុងនោះត្រូវបានរាយការណ៍ថា មានក្រុមប្រយុទ្ធរបស់រដ្ឋាភិបាលរុស្ស៊ី២នាក់។​

មន្ត្រីអាមេរិកថ្លែងថា ក្រុមប្រយុទ្ធជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលស៊ីរីរាប់រយនាក់បានបើកការវាយប្រហារលើ ក្រុមប្រដាប់អាវុធជាសម្ព័ន្ធមិត្តអាមេរិកដែលធ្វើចលនាដើម្បីទាមទារឲ្យប្រជាធិបតេយ្យនៅក្បែរទីក្រុង Khursham នៅក្នុងខេត្តDeir al-Zour។​ ពេលនោះសហរដ្ឋអាមេរិកអាមេរិកវាយបកវិញដោយប្រើយន្តហោះ និងកាំភ្លើងធំ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required