ពលរដ្ឋឡោមព័ទ្ធគ្រឿងចក្រអាជ្ញាធរនៅឧត្តរមានជ័យករណីបែងចែកដី

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 11:26 AM | អភិបាលកិច្ចល្អ | 0 | 1159 (ប្រភព៖ នគរបាលជាតិ)

ពលរដ្ឋប្រមាណ៥០នាក់បាននាំគ្នារារាំងគ្រឿងចក្ររបស់អាជ្ញាធរស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីការពារផលប្រយោជន៍របស់ពួកគេនៅកន្លែងនោះ។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អាជ្ញាធរស្រុកអន្លង់វែងបានឈូសឆាយដីនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ដើម្បីធ្វើផ្លូវ រៀបចំដីទុកចែកឲ្យប្រជាពលរដ្ឋក្រីក្រនៅចំណុចជប់ត្រកួន។

ប៉ុន្តែនៅពេលដែលកំពុងឈូសឆាយនោះ ត្រូវប្រជាពលរដ្ឋដែលរស់នៅទីនោះប្រមាណ៥០នាក់ឡោមព័ទ្ធគ្រឿងចក្រ ដោយទាមទារឲ្យរក្សាដីរបស់ពួកគាត់ដដែល ឬ ឲ្យអាជ្ញាប្រគល់ដី៣ហិកតាវិញ បើប៉ះពាល់ដីពួកគាត់រស់នៅបច្ចុប្បន្ន។​

អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងទៀតថា ក្រោយពេលមានការសម្រួលគ្នា ពលរដ្ឋទាំងនោះក៏ព្រមត្រលប់ទៅផ្ទះវិញ ប៉ុន្តែថា ដំណោះស្រាយយ៉ាងណាមិនទាន់មានទេ ដោយរង់ចាំការសម្រេចពីថ្នាក់លើសិន៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required