HRW ជំរុញអូស្ដ្រាលីឲ្យ​លើកយកបញ្ហាសិទ្ធិមនុស្សកម្ពុជាទៅពិភាក្សានៅកិច្ចប្រជុំកំពូល

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ បាន​អំពាវនាវទៅអូស្ដ្រាលី ឲ្យ​លើកយកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា និងនៅប្រទេសសមាជិកអាស៊ានផ្សេងទៀត ទៅពិភាក្សាក្នុងកិច្ចប្រជុំកំពូលមួយនាពេលខាងមុខនេះ។​

ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ (Human Rights Watch) បាន​លើកឡើងថា អូស្ដ្រាលី​មិនត្រូវគិតតែពីការរឹតចំណងសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម​ជាមួយបណ្ដាប្រទេសសមាជិកអាស៊ានពេក ហើយភ្លេចគិតពីបញ្ហាសិទ្ធិមនុស្សជាមួយកម្ពុជា​ ថៃ វៀតណាម ហ្វីលីពីន និងមីយ៉ាន់ម៉ា នោះទេ។

បើតាមសេចក្ដីថ្លែងការណ៍ អង្គការសិទ្ធិ​មនុស្ស​មួយ​នេះ និយាយថា ការជជែកពីបញ្ហាសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ មិនមែន​មានន័យថា អូស្ដ្រាលី​លូកលាន់កិច្ចការផ្ទៃក្នុងប្រទេសណាមួយឡើយ ប៉ុន្ដែ គឺធ្វើក្នុងនាមជាប្រទេសជំរុញការគោរពសិទ្ធិមនុស្ស គោរពនីតិរដ្ឋ បើកលំហរសេរីភាពសារព័ត៌មាន និងជាប្រទេស​ប្រកាន់លទ្ធិប្រជាធិបតេយ្យចាស់ជាងគេនៅក្នុងតំបន់។

អង្គការអន្ដរជាតិមួយនេះ ក៏ជំរុញឲ្យអូស្ដ្រាលី​ឲ្យ​ផ្អាកសមយុទ្ធយោធាជាមួយកម្ពុជា ដោយថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចជា រំលាយអតីតបក្សប្រឆាំង បិទបណ្ដាញសារព័ត៌មាន និងអង្គការសង្គមស៊ីវិល។

លោក ហ៊ុន សែន ត្រូវបានរដ្ឋាភិបាលអូស្ដ្រាលី អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ដ្រាលី នៅថ្ងៃទី១៧ និង១៨ខែមិនាខាងមុខនេះ ប៉ុន្ដែ វត្តមាន​របស់​មេដឹកនាំ​កម្ពុជា​រូប​នេះ​នៅ​លើ​ទឹកដី​អូស្ត្រាលី នឹង​ប្រឈម​ទៅ​នឹង​បាតុកម្ម​តវ៉ា​នានា​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី​នៅ​ទីនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ