ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងតែងតែប្រារព្ធឡើងនៅក្នុងខែចែត្រ ត្រូវនឹងប្រតិទិន សុរិយគតិ ចំនួនបីថ្ងៃ គឺចាប់ពីថៃ្ងទី១៣ដល់ ១៥ ឬពីថ្ងៃទី១៤ ដល់១៦ខែមេសា ជារៀងរាល់ឆ្នាំ។
មូលហេតុដែលចាស់បុរាណជ្រើសរើសយកថៃ្ងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីចំខែចែត្រ ពោល គឺរដូវប្រាំង ដោយសាររដូវនេះ ប្រជាកសិករខ្មែរទូទាំងប្រទេស ប្រកបការងារកសិកម្ម ភ្ជូររាស់ដកស្ទូង និងប្រមូលផលដាក់ជង្រុកគ្រប់ៗគ្នា ហើយក៏ជាពេលវេលានៃរដូវឈប់សម្រាក សម្រាប់ប្រជាជននាំគ្នាប្រារព្ធពិធីដ៏មហារីករាយនេះ។
តើប្រវត្តបុណ្យប្រពៃណីយនេះ កើតឡើងពីឆ្នាំណា? ហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរកំណត់យកបុណ្យចូលឆ្នាំខ្មែរធំជាងគេ សម្រាប់ប្រទេសកម្ពុជា? តើបងប្អូនប្រជាពលរដ្ឋខ្មែរ និងធ្វើសកម្មភាពអ្វីខ្លះនៅថ្ងៃបុណ្យប្រពៃណីយជាតិចំនួន៣ថ្ងៃនេះ?
សូមស្តាប់លោក ណាត សុភាព និងកញ្ញា ខាន់ លក្ខិណា រៀបរៀងដូចតទៅ៖