​ដើម​និង​មែកឈើ​មួយចំនួន​នៅ​ឧទ្យាន​អង្គរ​បាន​បាក់​រលំ​ដោយសារ​ភ្លៀង​និង​ខ្យល់​

ដើម​ឈើ​ដែល​រលំ​ដោយសារខ្យល់​នៅ​តំបន់​អង្គរ(រូបថត៖ អាជ្ញាធរជាតិអប្សរា)

អាជ្ញាធរជាតិអប្សរាឲ្យដឹងថា ដើមឈើជាច្រើនដើមនៅតំបន់ឧទ្យានអង្គរ ត្រូវបានដួលរលំនិងបាក់មែកដោយសារភ្លៀងខ្យល់កន្ដ្រាក់ កាលពីល្ងាចថ្ងៃទី១៣ខែឧសភាម្សិលមិញ ប៉ុន្ដែមិនប៉ះពាល់ដល់ប្រាសាទបុរាណ។

13240084_555665484640384_7784391794795949575_nសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដើមឈើជាច្រើនដើមនៅតាមប្រាសាទមួយចំនួនក្នុងតំបន់អង្គរ បានដួលរលំនិងបាក់មែកសង្កត់ផ្លូវ ដោយសារភ្លៀងលាយឡំខ្យល់កន្ដ្រាក់ខ្លាំង បានកើតឡើងនៅម៉ោងជិត៤សៀល ថ្ងៃទី១៣ខែឧសភានេះ។ នៅក្នុងសេចក្ថីថ្លែងការអះអាងថា ដើមឈើ ដែលបានដួលរលំនិងបាក់មែកនោះ ស្ថិតនៅប្រាសាទមួយចំនួន ដូចជានៅបរិវេណប្រាសាទព្រះវិហារ៧ល្វែង ក្នុងនោះបានបាក់សង្កត់លើតូបដូនជីស្នាក់នៅបណ្ដាលឲ្យខូចខាតមួយចំនួនផងដែរ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ដើមឈើដែលបានដួលរលំនិងបាក់មែកនោះជាប្រភេទឈើទាល ដើមសង្កែ ដើមក្រឡាញ់ និងដើមត្នោត ប៉ុន្ដែអាជ្ញាធរអប្សរាអះអាងថា មិនប៉ះពាល់ដល់ប្រាសាទបុរាណនោះឡើយ ដោយគ្រាន់តែបាក់រលំសង្កត់ថ្ម និងផ្លូវប៉ុណ្ណោះ។ ក្រោយពីមានឧបទ្ធវហេតុនេះកើតឡើង អាជ្ញាធរ ជាតិអប្សរា បានរៀបចំសណ្ដាប់ធ្នាប់ និងកាប់ដើមឈើនិងមែកឈើដែលរលំសង្កត់ប្រាសាទរួចរាល់ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ