មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនម្នាក់ទទួលមរណភាព

លោក ​សាយ ភូថង ដែលបានចូលរួមដឹកនាំចលនាតស៊ូប្រឆាំងនឹងរបបប្រល័យពូជសាសន៍​​​បានទទួល​មរណៈភាពនៅក្នុងមន្ទីរពេទ្យមួយក្នុងប្រទេសថៃដោយសារជរាធ្យាធិក្នុងវ័យ៩៦ឆ្នាំ (រូបភាពពីហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនម្នាក់ដែលជាសមាជិកគណៈកម្មការអចិន្ត្រៃយ៍នៃគណៈកម្មការកណ្ដាលរបស់បក្សបានទទួលមរណភាពកាលពីល្ងាចថ្ងៃទី១៣ខែមិថុនាម្សិលមិញ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឲ្យដឹងថាលោក សាយ ភូថង ដែលបានចូលរួមដឹកនាំចលនាតស៊ូប្រឆាំងនឹងរបបប្រល័យពូជសាសន៍បានទទួលមរណៈភាពនៅក្នុងមន្ទីរពេទ្យមួយក្នុងប្រទេសថៃដោយសារជរាធ្យាធិក្នុងវ័យ៩៦ឆ្នាំ។

លោកបន្ថែមថាលោក សាយ ភូថង ធ្លាប់មានតួនាទីជាអនុប្រធានឧត្តមក្រុមប្រឹក្សារដ្ឋនិងជាឧត្តមទីប្រឹក្សារបស់ព្រះមហាក្សត្រ ប៉ុន្តែលោកបានកាន់ការងាររបស់បក្សប្រជាជនច្រើនជាង។

លោក សាយ ភូថង (អតីតសមមិត្ត សាយ ភូថង) បានក្លាយជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍កម្ពុជា (បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជា) ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០។

បើតាមលោក សុខ ឥសាន សពរបស់លោក សាយ ភូថង នឹងត្រូវយកមកធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតរបស់លោកក្នុងខេត្តកោះកុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ