អូបាម៉ា​៖ មិនមានភស្តុតាងបញ្ជាក់ថាការបាញ់​ប្រហារនៅ​អរឡេនដូ​បញ្ជា​ពីក្រៅ​ប្រទេសទេ

ប្រធានាធិបតីអាមេរិក​លោក បារ៉ាក់​ អូបាម៉ា (រូបភាពពី AP)

ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ថ្លែងកាលពីថ្ងៃចន្ទថាមិនមានភស្តុតាងបញ្ជាក់ថាការបាញ់សម្លាប់រង្គាលស្លាប់អស់៥០នាក់នៅអរឡេនដូក្នុងរដ្ឋហ្រ្វ័ររីដា មានការបញ្ជាពីបរទេសនោះទេ។

បន្ទាប់ពីសរុបចំនួនស្លាប់ដោយសារការបាញ់ប្រហារហើយមានការរឹតបន្តឹងសន្តិសុខសណ្តាប់ធ្នាប់នោះ លោក អូបាម៉ា ថ្លែងថាលោកមិនទាន់បានដឹងថា តើមានកត្តាអ្វីដែលជំរុញឲ្យមានការបាញ់សម្លាប់នេះទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។

លោក អូបាម៉ា ថ្លែងទៀតថាបុរសឈ្មោះ អូម៉ា ម៉ាទីន ត្រូវបានគេលាតត្រដាងពីការវាយប្រហារនោះថាជាក្រុមភេរវកម្មតែតាមអ៊ិនធើណែតតែប៉ុណ្ណោះ ប៉ុន្តែនៅមិនមានភស្តុតាងណាមួយមកបញ្ជាក់ថាជាភេរវកម្មឬបញ្ជាពីក្រៅប្រទេសនោះទេ។

កាលពីថ្ងៃអាទិត្យបុរសឈ្មោះ អូម៉ា ម៉ាទីន អាយុ២៩ឆ្នាំបានបាញ់ប្រហារនៅក្នុងក្លឹបអ្នកស្រលាញ់ភេទដូចគ្នានៅអរឡេនដូក្នុងរដ្ឋហ្រ្វ័ររីដា បានសម្លាប់មនុស្ស៥០នាក់និងរងរបួស៥៣នាក់។ អតីតភរិយាបុរសដែលសង្ស័យថាជាខ្មាន់កាំភ្លើងនេះបញ្ជាក់ថាមូលហេតុនៃការបាញ់ប្រហារនេះដោយសារប្តីរបស់គាត់តែងមានចរិតស្អប់អ្នកស្រលាញ់ភេទដូចគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ