បក្សប្រឆាំងស្នើរដ្ឋាភិបាលបំភ្លឺជាថ្មី ចំពោះអាជីវកម្មខ្សាច់នៅខេត្តកោះកុង

ការបូមខ្សាច់នៅកម្ពុជា​

គណបក្សប្រឆាំង ស្នើរដ្ឋាភិបាល បំភ្លឺជាថ្មីពីមូលហេតុ ដែលនៅតែបន្តឲ្យក្រុមហ៊ុនមួ​យ ធ្វើអា​ជី​កម្ម​ខ្សា​​​​​​ច់នៅខេត្តកោះ​កុង ដោយថាការស្នើសុំនេះដើម្បីទប់ស្កាត់អំ​ពើពុករលួ​យ ពីសំ​ណាក់​មន្ត្រីខិ​លខូច។

កាលពីចុងឆ្នាំ២០១៦ក្រសួងរ៉ែងនិងថាមពលបានចាត់វិធានការផ្អាកនំាំចេញខ្សាច់ទៅលក់នៅក្រៅប្រទេសជាណ្តោះអាសន្ន បន្ទាប់ពីអង្គការសង្កមស៊ីវិលរកឃើញថា ការនាំខ្សាច់ចេញទៅលក់នៅក្រៅប្រទេស មាន​អំពើពុករលួ​យ​បា​ត់​​​ថវិ​កាជាតិរាប់សិបលានដុល្លារ។

ក្នុងលិខិតមួយច្បាប់ របស់ប្រធានក្រុមតំណាងរាស្ត្របក្សសង្រ្គោះជាតិ លោក សុន ឆ័យ តាមរយៈប្រធា​នរដ្ឋ​សភា លោក សុន ឆ័យ ស្នើឲ្យរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម បំភ្លឺពីចំពោះការបន្ត​អាជីវកម្មខ្សាច់ បង្ហាញឯកសារពាក់ព័ន្ធដើម្បី ពង្រឹងគ​ណ​នេ​យ្យភាព ជម្រះមន្ទិលសង្ស័យថា អាចមានអំពើពុករលួយ ព្រមទាំងជៀសវាងកា​រភាន់ច្រឡំ។

អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត​​ ទីណា អះអាងថា ក្រសួងមិនទាន់ទទួលបានលិខិត របស់តំ​ណាងរាស្ត្របក្សប្រឆាំង ដែលស្នើឡើងដោយលោក សុន ឆ័យ នោះនៅឡើយទេ​គិតត្រឹមថ្ងៃពុធនេះ។

ប៉ុន្តែអ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ក្រសួងនឹងសហការបំភ្លឺជំរុញវិញការស្នើនេះ បើទោះបីក​ន្លងទៅក្រ​សួង ធ្លាប់ទទួលរងពីការចោទប្រកាន់ថាមានអំពើពុករលួយក៏ដោយ។

លោកថា៖ «ការយល់មិនគ្រប់គ្រាន់ ឬក៏ជាចេតនាចង់លាបពណ៌ក្រសួងយើងនេះ គឺកើតមា​ន​តាំ​ង​ពីដើ​មមក ហើយយើងតែងតែបានព្យាយាម​ បកស្រាយពន្យល់ជារហូតមក​។ ប៉ុន្តែយើងនៅតែ​បន្ត​ពន្យ​​ល់ត​ទៅ​ទៀតអត់បញ្ហាអីទេ»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា ការជំរុញរ​បស់តំណា​ងរាស្ត្រ​បក្សប្រឆាំង លោកថា ជាកត្តាជំរុញឲ្យមានតម្លាភាព ទប់ស្កាត់អំពើពុករលួយ។ លោក សន ជ័យ បន្តថា ​ក្រ​សួងគួរតែហ៊ានលាតត្រដាងការពិត ដើម្បីផ្តល់ជំនឿដល់សាធារណជន បើខ្លួនមិនជាប់ពាក់​ព័ន្ធនឹ​ង​រឿងអាស្រូវដូចការបែកធ្លាយកន្លងទៅនោះ ។

លោកថា៖ «យើងគិតមើថា តើប្រជាពលរដ្ឋសាមញ្ញ ឬក៏សហគមន៍នឹងគាត់ងាយទេ បើសូម្បីតែតំណា​ង​រាស្ត្រ​ហ្នឹ​ងគាត់មិនបានទួ​លបានព័ត៌មានឬក៏ឯកសា​រហ្នឹងផងហ្នឹង។ អញ្ចឹ​ងខ្ញុំថា​ដើម្បីចូលរួ​មចំណែងធ្វើកំ​ណែទម្រង់​ក្នុងការគ្រប់គ្រងធនធានខ្សាច់ របស់ក្រសួងរ៉ែនិង​ថាមពល ខ្ញុំ​​​ថា​​ការផ្សព្វផ្សា​យកិច្ច​ព្រៀមព្រៀងឬក៏អាជ្ញាប័ណ្ណឬក៏ព័ត៌មានដែលពា​ក់ព័ន្ធនឹងការផ្តល់​សិទ្ធិធ្វើអាជីវកម្ម​ខ្សា​​​​​​​ច់​​​ហ្នឹង ខ្ញុំគិតថាជាចំនុចមួយដ៏សំខាន់ ក្នុងកិច្ចការងារ របស់ក្រសួងរ៉ែងនិងថាមពល»។

កាលពីចុងឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក​ ស៊ុយ សែម ធ្លាប់ចូលបំ​ភ្លឺនៅ​ម​ន្ទីររដ្ឋសភា តបតាមសំណើរ របស់តំណាងរាស្ត្របក្សប្រឆាំងម្តងហើយ ក្រោយពីអង្គការសង្គមស៊ីវិល រក​ឃើ​ញថា ការនាំ​​​​​ខ្សាច់ទៅ​លក់នៅប្រទសសិង្ហបុរី មានអំពើពុករលួយធ្វើឲ្យបាត់ថវិ​កាជាតិច្រើនលាន​ដុល្លារ ប៉ុន្តែករ​​ណីនេះ​​ត្រូវ​ក្រសួងច្រានចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ