ចៅសង្កាត់បក្សប្រឆាំងថា ករណីអាជ្ញាធរខេត្តចុះពិនិត្យសកម្មភាពរដ្ឋបាលខ្លួនមានចេតនាគំរាមកំហែង

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 5:39 PM | សង្គមសិទ្ធិមនុស្ស | 0 | 7242

ចៅសង្កាត់បក្សប្រឆាំងថា ករណីអាជ្ញាធរខេត្តចុះពិនិត្យសកម្មភាពរដ្ឋបាលខ្លួនមានចេតនាគំរាមកំហែង
ចៅសង្កាត់អូរចារក្នុងខេត្តបាត់ដំបងមកពីគណបក្សសង្គ្រោះជាតិ ដែលទើបឆ្នោតថ្មីយល់ថា ករណីដែលសាលាខេត្តចាត់តាំងមន្រ្តីចុះត្រួតពិនិត្យសកម្មភាពការងាររដ្ឋបាលនៅសង្កាត់អូរចា គឺមានចេតនាគំរាមកំ ហែង ជាជាងការចុះបំពេញតាមនីតិវិធីច្បាប់។

ក្នុងលិខិតបង្គាប់ការចុះថ្ងៃទី១២កក្តដាឆ្នាំ២០១៧ សាលាខេត្តបាត់ដំបងបានចាត់តាំងមន្រ្តីចំនួន៥រូបឲ្យចុះពិនិត្យនីត្យានុកូលភាពរដ្ឋបាលសង្កាត់អូរចាចំនួនពីរថ្ងៃគឺចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤កក្តដានេះ។ ចៅសង្កាត់អូរចាមកពីគណបក្សសង្រ្គោះជាតិ ទើបឡើងកាន់តំណែងថ្មី កញ្ញា ស៊ិន ចាន់ពៅរូហ្សេត បាន ស្វាគមន៍ចំពោះសាលាខេត្ត ដែលចាត់តាំងមន្រ្តីឲ្យចុះពិនិត្យការងាររដ្ឋបាលនៅសង្កាត់របស់ខ្លួន ប៉ុន្តែចៅសង្កាត់ រួបនេះមិនពេញនឹងសកម្មខ្លះរបស់មន្រ្តីទាំងនោះទេ ដោយថា បានប្រើពាក្យសម្តីអសុរស និងគំរាម កំហែងមកលើខ្លួន។

លោកបន្ថែមថា«ពេលខ្លះយើងការសួររបស់ពួកគាត់ និងការនិយាយរបស់ពួកគាត់ប្រៀបដូចជាគំរាម ពួកខ្ញុំអញ្ចឹង មិនទាន់បានស្អីផង គាត់និយាយគំរាមពួកយើងថា ប្រសិនបើធ្វើអីខុសគេនឹងរំលាយហើយ ឲ្យមានការបោះឆ្នោតសារឡើងវិញ។ ខ្ញុំយល់ថាសម្តីបែបហ្នឹងគឺគំរាមពីព្រោះអ្វីដែលគាត់ចាត់តាំងមកគឺជា មន្រ្តីមកពិនិត្យនីត្យានុកូលភាពរដ្ឋបាលនឹងវាត្រឹមត្រូវហើយ ប៉ុន្តែអ្វីដែលលើកពីផលលំបាករបស់យើង ប្រាប់គាត់ៗហាក់មិនយកចិត្តស្តាប់គាត់បែរប្រើពាក្យសម្តីអសុរស គំរាម អត់មានសីលធម៌ទៅវិញ»

កញ្ញា ស៊ិន ចាន់ពៅរូហ្សេត ឲ្យដឹងថា កាលពីអាណត្តមុនៗសាលាខេត្តមិនដែលចាត់តាំងមន្រ្តីចុះពិនិត្យនីត្យានុ កូលភាពរដ្ឋបាលនៅសង្កាត់អូរចារឡើយ ខណៈចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា។
វីអូឌីមិនអាចសុំការអធិប្បាយបន្ថែមពីអភិបាលខេត្តបាត់ដំបងលោក ច័ន្ទ សុផល បានទេដោយទូរស័ព្ទ ចូលច្រើនគ្មានអ្នកទទួល។

ការបោះឆ្នោតក្រុមព្រឹក្សារឃុំសង្កាត់ឆ្នាំ២០១៧នេះ គណបក្សសង្គ្រោះជាតិបានកើនឡើងពី៤០ឃុំសង្កាត់ទៅ៤៨៩ឃុំសង្កាត់ ដោយគណបក្សសង្គ្រោះជាតិនេះអះអាងថា ចៅសង្កាត់របស់ខ្លួនមួយចំនួន មិនទទួលបានការិយាល័យធ្វើការនៅឡើយទេ៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required