នគរបាលជាតិប្រាប់លេខទូរសព្ទឲ្យផ្តល់ដំណឹងករណីបាត់ក្មេង

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 9:51 AM | សន្ដិសុខអភិបាលកិច្ចល្អ | 0 | 3448

នគរបាលជាតិបានប្រកាសលេខទូរសព្ទចំនួន​២ខ្សែ ឲ្យប្រជាពលរដ្ឋទូទាំងប្រទេសអាចរាយការណ៍បានក្នុងករណីបាត់ក្មេង ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។​

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ​បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែកក្កដាម្សិលមិញ នាយកដ្ឋានកណ្តាលសន្តិសុខក្រសួងមហាផ្ទៃបានប្រកាសលេខទូរសព្ទចំនួន​២ខែឲ្យពលរដ្ឋដែលបានដឹង អាណាព្យាបាល ឬ ឪពុកម្តាយ ដែលបាត់កូនក្មេងផ្តល់ដំណឹងទៅសមត្ថកិច្ចបន្ទាន់គឺលេខ ០៣១ ២០១ ២៣៤៥ និង ០៣១ ៦០១ ២៣៤៥។​

ការប្រកាសលេខទូរសព្ទនេះ ធ្វើឡើងក្រោយពេលមានព័ត៌មាន​ដែលផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកថា កំពុងតែមានក្រុមដែរចាប់ក្មេងនៅតាមសាលារៀន និង នៅតាមទីសាធារណៈ។​ ទោះយ៉ាងណា ខាងអគ្គស្នងការនគរបាលជាតិបញ្ជាក់ថា ព័ត៌មានដែលផ្សព្វផ្សាយតគ្នាតាមបណ្តាញសង្គមហ្វេសប៊ុកនោះគឺមិនច្បាស់ការនោះទេ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required