មនុស្ស ៧ស្លាប់ ៣៥​នាក់​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ពីរ​ថ្ងៃចុង​ក្រោយ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០១៦​ ម៉ោង 10:38 AM | Uncategorized | 0 | 3971

 

មនុស្ស ៧នាក់បានស្លាប់ និង ៣៥នាក់ទៀត បានរងរបួសធ្ងន់ស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៧លើក ដែលបានកើតឡើងនៅទូទាំងប្រទេស នៅក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ។ នេះដោយយោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍កម្ពុជា។

នៅលើគេហទំព័ររបស់ខ្លួន អគ្គស្នងការនគរបាលជាតិកម្ពុជា បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ៦លើក បានកើតឡើងនៅទូទាំងប្រទេស កាលពីថ្ងៃម្សិលមិញ ដោយបានសម្លាប់មនុស្សម្នាក់ និងបណ្ដាលឲ្យមនុស្ស ៤នាក់រងរបួសធ្ងន់ និងមនុស្ស ៧នាក់ទៀតរងរបួសស្រាល។

យោងតាមរបាយការណ៍នគរបាលចរាចរណ៍ដដែល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ១១ករណីបានកើតឡើងនៅទូទាំងប្រទេស កាលពីថ្ងៃទី១២ ខែសីហា ដោយបានសម្លាប់មនុស្សដល់ទៅ ៦នាក់ និងបណ្ដាលឲ្យមនុស្ស ១១នាក់រងរបួសធ្ងន់ ហើយ ១២នាក់ទៀត បានរងរបួសស្រាល។

បើតាមរបាយការណ៍នគរបាលចរាចរណ៍ បានឲ្យដឹងថា ការបើកបរលើសល្បឿនកំណត់ និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង គឺជាមូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ ខណៈដែលជនរងគ្រោះភាគច្រើន ពុំបានពាក់មួកសុវត្ថិភាពនោះឡើយ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required