តម្រួត​ថៃ​ថា ការ​បំផ្ទុះ​គ្រាប់​បែកនៅ​ភាគ​ខាង​ត្បូង​បញ្ជា​ចេញ​ពី​បុគ្គល​ម្នាក់

 

អាជ្ញាធរថៃ បាននិយាយនៅថ្ងៃអាទិត្យនេះថា ការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅបណ្ដាខេត្តភាគខាងត្បូងថៃ មានអ្នកជាប់ពាក់ព័ន្ធយ៉ាងច្បាស់ ហើយតម្រួតថៃបានចេញដីកាស្វែងរកចាប់ខ្លួនបុរសម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារមួយ។

កាសែតបាងកកប៉ុស្តិ៍របស់ថៃ បានផ្សាយថា ការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅភាគខាងត្បូងប្រទេសថៃ បានសម្លាប់មនុស្ស ៤នាក់ និងបង្ករបួសលើមនុស្ស ៣៥នាក់នោះ  កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រកន្លងមក។

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្ដីលោក ពង្សាផាត់ ពង្សចារឺន អគ្គស្នងការរងតម្រួតថៃ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានថា សកម្មភាពទាំងនោះ ត្រូវបានធ្វើឡើងដោយក្រុមមួយនៅតំបន់ជាច្រើន ក្រោយពីទទួលបញ្ជីបុគ្គលម្នាក់។

លោក ពង្សាផាត់ បានថ្លែងបន្តថា ដីកាចាប់ខ្លួន ត្រូវបានគេចេញហើយពាក់ព័ន្ធនឹងការវាយប្រហារបំផ្លាញទ្រព្យទៅក្នុងផ្សារទំនើបមួយកន្លែង ស្ថិតនៅក្នុងខេត្តណាខនស៊ីធម្មរ៉ាត់ កាលពីយប់ថ្ងៃព្រហស្បតិ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ