ចិន​ថា​ខ្លួន​មិន​អាច​ទប់ស្កាត់​​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​បាន​ទេ

លោក ​គីម ជុងអ៊ុន (រូបភាពពី Asian Correspondent)

អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី  ហ៊ួ ឈុនយីង (Hua Chunying)  បានលើកឡើងកាលពីថ្ងៃចន្ទកន្លងមកថា រដ្ឋាភិបាលទីក្រុងប៉េកាំងមិនអាចទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងបាននោះទេ ហើយអ្នកស្រី បានចោទប្រកាន់ថា អាមេរិកបានបញ្ឆេះជម្លោះជាមួយទីក្រុងព្យុងយ៉ាង។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់  Asian Correspondent កាលពីថ្ងៃម្សិលមិញ។

លោកស្រី ហ៊ួ ឈុនយីង ថ្លែងដូច្នេះក្រោយពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក  អាសហ៍ ខាធ័រ (Ash Carter)  មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ប្រទេសចិនដែលជាសម្ពន្ធមិត្តផ្នែកនយោបាយនិងសេដ្ឋកិច្ចដ៏សំខាន់របស់កូរ៉េខាងជើងមានទំនួលខុសត្រូវយ៉ាងសំខាន់ក្នុងរឿងនេះពិសេសថា ចិនអាចកែប្រែស្ថានភាពបច្ចុប្បន្នឲ្យប្រសើរបាន។

ប្រតិកម្មពាក្យសម្ដីរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីរបានផ្ទុះឡើង បន្ទាប់ពីការសាកល្បងគ្រាប់បែកនុយក្លេអ៊ែលើកទី៥របស់កូរ៉េខាងជើងកាលពីថ្ងៃទី៩ ខែកញ្ញាកន្លងមកថ្មីៗនេះ។

បើតាម Asian Correspondent អ្នកស្រី ហ៊ួ ឈុនយីង ក៏បានចោទការបាញ់គ្រាប់របស់កូរ៉េខាងជើងថា កើតចេញពីទង្វើរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការដំឡើងប្រព័ន្ធការពារមីស៊ីលនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងថា អាមេរិកគួរជាអ្នកទទួលខុសត្រូវទើបត្រឹមត្រូវ។

យ៉ាងណាក្ដីសេតវិមាននៅតែយល់ថា ចិនដើរតួនាទីសំខាន់ ដើម្បីផ្អាកកម្មវិធីនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ