មន្ត្រីកសិកម្មខេត្តបន្ទាយមានជ័យ បារម្ភខ្វះទឹកធ្វើស្រូវប្រាំង

(នគរបាលជាតិ)

មន្ត្រីកសិកម្មខេត្តបន្ទាយមានជ័យ បារម្ភរឿងខ្វះទឹក សម្រាប់កសិករធ្វើស្រូវប្រាំងនៅឆ្នាំនេះ ខណៈពួកគាត់ទើបធ្វើបានប្រមាណជាង ២០០ហិកតា ហើយកំពុងខ្វះទឹកដើម្បីប្រើប្រាស់។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តបន្ទាយមានជ័យលោក ប៉ាង វណ្ណាសេដ្ឋ បានថ្លែងកាលពីថ្ងៃទី ១៣ខែកញ្ញាម្សិលមិញថា ប្រជាកសិករដែលបង្កបង្កើនផលស្រូវ​លើផ្ទៃដីទាំងអស់មានប្រមាណជាង ២៥ម៉ឺនហិកតា​នៅទូទាំងខេត្ត។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃព្រហស្បតិ៍នេះ។

ប្រធានមន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ ខេត្ត​បន្ទាយមានជ័យ បានប្រកាសប្រាប់ប្រជាកសិករទាំងអស់ ដែលកំពុងបង្កបង្កើនផលស្រូវប្រាំងលើទីពីរនេះថា ​ត្រូវធ្វើ​តាម​កម្រិត​​ស្ថានភាព​ទឹក​ មិនគួរធ្វើ​ដូចកាលពី​ឆ្នាំ​ ២០១៦បាន​នោះ​ទេ ព្រោះអាចនឹង​ខ្វះ​ទឹក​សម្រាប់​ប្រើប្រាស់​៕​

ម៉ាប់ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ