បក្សមួយស្នើរដ្ឋាភិបាលរៀបចំកម្មវិធីនយោបាយសម្រាប់សិស្សជាប់និងធ្លាក់ទី១២

សិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យបាក់ទូក

គណបក្សមួយស្នើទៅរដ្ឋាភិបាល រៀបចំកម្មវិធីនយោបាយ ដែលផ្ដល់ឪកាសដល់សិស្សទាំងជាប់ និងធ្លាក់ថ្នាក់ទី១២ ដើម្បីឲ្យពួកគេទទួលការងារល្អ ទៅថ្ងៃក្រោយ។

បន្ទាប់ពីប្រកាសលទ្ធផលប្រឡងបាក់ឌុបហើយនោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ថា រដ្ឋាភិបាល គួរបង្កើតឲ្យមានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅគ្រប់ស្រុក សម្រាប់សិស្សថ្នាក់ទី១២ ដែលបានប្រឡបជាប់ និងធ្លាក់ ដើម្បីឲ្យពួកគេទទួលបានការសិក្សាផ្នែកជំនាញ និងការងារសមរម្យទៅថ្ងៃអនាគត។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចេញផ្សាយនៅថ្ងៃទី១២កញ្ញានេះ។

គណបក្សមួយនេះស្នើថា សិស្សនិទ្ទេស A B និង C គួរទទួលបានអាហារូបករណ៍សម្រាប់សិក្សាបន្ដទៅថ្នាក់ឧត្តមសិក្សា ខណៈសិស្សនិទ្ទេស D និង E ដែលខ្វះខាតជីវភាព គួរទទួលបានប្រាក់កម្ចី ដើម្បីបានសិក្សាបន្ដ។ ចំណែកសិស្សប្រឡងធ្លាក់បាក់ឌុប ក៏គួរទទួលបានឪកាសរៀនពីអភិវឌ្ឍជំនាញផងដែរ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ការប្រឡងបាក់ឌុបនៅឆ្នាំ២០១៧នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យដឹង​ថា បេក្ខជនដែល​ប្រឡង​ជាប់​ដោយជោគជ័យមាន​ចំនួន​ ៦៣ ៦៦៨​នាក់ ឬ​ស្មើ​នឹង ៦៣.៨៤​ភាគរយ ក្នុង​ចំណោម​បេក្ខជន​ដែលបាន​ចូល​រួម​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​សរុប​ជិត ១០​ម៉ឺន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ