ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសដល់សិស្ស ដែលប្រឡងជាប់ថ្នាក់ពីភាសាបារាំងនិងខ្មែរ សម្រាប់ឆ្នាំសិក្សា២០១៤ដល់ឆ្នាំ២០១៦ ព្រមទាំងបុគ្គលិក និងអតីតបុគ្គលិកអប់រំបង្រៀនថ្នាក់ពីភាសាទាំង៧រាជធានី-ខេត្ត មកទទួលសញ្ញាបត្រនិងគ្រឿងឥស្សរិយយស។
ក្នុងសេចក្តីជូនដំណឹងចេញផ្សាយកាលពីថ្ងៃទី ១៣ខែកញ្ញា បានឲ្យដឹងថា ក្រសួងប្រកាសដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាថ្នាក់ពីរភាសា គឺភាសាបារាំងនិងខ្មែរ សម្រាប់ឆ្នាំសិក្សា ២០១៤ដល់ ២០១៥ និងឆ្នាំ ២០១៥ដល់ ២០១៦ទាំងអស់ ព្រមទាំងបុគ្គលិក និងអតីតបុគ្គលិកអប់រំដែលបង្រៀនថ្នាក់ពីរភាសា បារាំងនិងខ្មែរ ទទួលយកសញ្ញាបត្រ និងគ្រឿងឥស្សរិយយស នៅថ្ងៃទី ០៦ខែតុលា វេលាម៉ោង ១៤:០០នាទី ខាងមុខនេះក្នុងវិទ្យាស្ថានជាតិអប់រំ។
សម្រាប់សិស្សានុសិស្ស ព្រមទាំងបុគ្គលិក និងអតីតបុគ្គលិកអប់រំដែលបង្រៀនថ្នាក់ពីភាសា បារាំងនិងខ្មែរ ទាំង៧រាជធានី ខេត្ត មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ចាម សៀមរាប បាត់ដំបង និងខេត្តព្រះសីហនុ។
ក្រសួងអប់រំយុវជននិងកីឡា ប្រកាសឲ្យសិស្សានុសិស្ស និងបុគ្គអប់រំ ដែលត្រូវមកទទួលសញ្ញាបត្រ និងគ្រឿងឥស្សរិយយសទាំងអស់ សូមទំនាក់ទំនងទៅមន្ត្រី នាយដ្ឋានមធ្យមសិក្សាចំណេះទូទៅលោក សុខ ដាលីន តាមរយះលេខទូរស័ព្ទ ០១៦ ៩៩២ ៣៩៣ ឬតាមសារអេឡិចត្រូនិច [email protected] ដើម្បីធ្វើការចុះឈ្មោះចូលរួម និងផ្តល់ដំណឹងពីការចូលរួម ទៅមន្ទីអប់រំយុវជននិងកីឡា នៅតាមរាជធានី ខេត្តរបស់ខ្លួន ឲ្យបានមុនថ្ងៃទី ២៥ខែកញ្ញាខាងមុខនេះ៕
ម៉ាប់ ស៊ុយ [email protected]