អាមេរិក​ឈប់លក់បច្ចេកវិទ្យាឲ្យចិនហេតុផលសន្តិសុខជាតិ​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 4:08 PM | អន្តរជាតិ | 0 | 2562

រដ្ឋការរបស់លោក ដូណល ត្រាំ រារាំងក្រុមហ៊ុននានារបស់អាមេរិកឲ្យបញ្ឈប់លក់បច្ចេកវិទ្យាទៅឲ្យក្រុមហ៊ុន​របស់ចិន ដោយបញ្ជាក់ហេតុផលពាក់ព័ន្ធជាមួយសន្តិសុខជាតិ។​

ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ក្រុមហ៊ុនបច្ចេកវិទ្យាចិនឈ្មោះ Canyon Bridge Capital Partners បានស្វែងរកការទិញ ក៏ដូចជាការទំនាក់ទំនងជាមួយក្រុមហ៊ុនអាមេរិកឈ្មោះ Lattice Semiconductor ក្នុងតម្លៃទឹកប្រាក់ ១,៣ ពាន់លានដុល្លារ។​ ក្រុមហ៊ុននានាបានថ្លែងថា ពួកគេមិនពេញចិត្តចំពោះការសម្រេចរបស់រដ្ឋការអាមេរិកនោះទេ។​

ការសម្រេចនេះ ចាប់ផ្តើមធ្វើឡើង​បន្ទាប់ពីរដ្ឋាភិបាលរបស់អាមេរិក​បានធ្វើការរឹតបន្តឹង ការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន។​

កាលពីខែមុន​សហរដ្ឋអាមេរិក​បានត្រួតពិនិត្យលើច្បាប់កម្មសិទ្ធិបញ្ញារបស់ចិន ដែលតម្រូវឲ្យក្រុមហ៊ុនអាមេរិក​ត្រូវផ្តល់ព័ត៌មានសំខាន់មួយចំនួន​។​

អ្នកនយោបាយនិង មេដឹកនាំយោធាអាមេរិក​ បានជំរុញឲ្យរដ្ឋាភិបាល បិទបញ្ចប់ការវិនិយោគក្រុមហ៊ុន​បច្ចេកវិទ្យារបស់ចិននៅសហរដ្ឋអាមេរិក​។​ ក្រោយការស្នើឡើងនេះ រដ្ឋការរបស់លោកត្រាំ បានសម្រេចតាមភ្លាម ដោយហេតុផលដើម្បីសន្តិសុខជាតិ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required