ជំនន់នៅវៀតណាម​ស្លាប់កើនដល់​៥៤និងបាត់ខ្លួន​៣៩នាក់​

អាជ្ញាធរវៀតណាម​បានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រម្សិលមិញ ជំនន់ទឹកភ្លៀងបានបណ្តាលមនុស្សស្លាប់កើន​ដល់៥៤នាក់ និង៣៩នាក់ផ្សេងទៀតបានបាត់ខ្លួន។​

បើតាមទីភ្នាក់ងារព័ត៌មាន​ AP បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់កើនដល់​៥៤នាក់ ខណៈស្ថានភាពទឹកជំនន់នៅតែមានលក្ខណៈខ្លាំងក្លាបង្កជាឧបសគ្គដល់ក្រុមអ្នកជួយសង្គ្រោះ ដោយតំបន់មួយចំនួន​មិនអាចធ្វើដំណើរទៅបាន។​

ជំនន់ទឹកភ្លៀងកើតឡើងនៅភាគកណ្តាលនិង ភាគខាងជើងវៀតណាមតាំងពីថ្ងៃអង្គារដើមសប្តាហ៍នេះ ដែលមានរួមទាំងខ្យល់ព្យុះ និង បណ្តាលឲ្យបាក់ដីនៅកន្លែងមួយចំនួនទៀត។ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីលំនៅឋាន ចំណែកផ្ទះពលរដ្ឋប្រមាណជាង៣ម៉ឺនផ្ទះត្រូវបានបំផ្លាញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ