លោក ហ៊ុ​ន សែន ស្នើឲ្យគ្រូពង្រឹងអប់រំផ្នែកសីលធម៌ដល់កូនសិស្ស

នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពីពេលកន្លងទៅ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យគ្រូបង្រៀន​ពង្រឹងការអប់រំផ្នែកសីលធម៌ ដល់សិស្សានុសិស្ស កុំឲ្យមាន ការប្រមាថមើលងាយគ្នា ឬប្រើឥទ្ធិពលក្រុមគ្រួសារ ទៅធ្វើបាបសិស្សដែលរៀនសូត្រក្នុងសាលាជាមួយគ្នា។​

លោក ហ៊ុន សែន លើកឡើងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ប្រមាណ ៤២៦នាក់ នាព្រឹកថ្ងៃទី១៤ ខែតុលានេះ ដោយថា លោកស្អប់កូនអ្នកមានប្រាក់​និងមានអំណាច ដែលយក​អំណាចទឹកលុយ ពី​ឪពុក​ម្តាយ​ទៅធ្វើ​បាប ឬជិះជាន់កូនអ្នកក្រីក្រ។

លោក ហ៊ុន សែន លើកឡើងថា «ខ្ញុំខ្លាចជាងគេ ខ្លាចកូនរបស់ខ្ញុំ វាប្រើប្រាស់អំណាចឪពុករបស់វា។ ឥឡូវដល់​ដំ​ណាក់​កាលចៅ ចៅចូលសាលាទាំងអស់ ពេលខ្លះតាមទៅមើលដល់សាលា ចឹងធ្វើម៉េចនៅក្នុងសាលា នៅគ្រប់ទី​កន្លែងទាំងអស់មិនត្រូវឲ្យមានការរើសអើងបែងចែក ហើយការរើសអើងពីកូនអ្នកមានអំណាច និងការរើសអើង​ពី​កូន​អ្នកមានទឹកប្រាក់ ចំពោះកូនអ្នកក្រីក្រ មិនត្រូវទទួលការស្វាគមន៍ពីសំណាក់សង្គមទេ»។

លោក ហ៊ុ​ន សែន លើកឡើងបែបនេះដោយថាលោកធ្លាប់ជួបបទពិសោធន៍នៃការប្រមាថមើលងាយនេះពីកូនអ្នក​មានលុយ និង​អំណាច កាលពីលោកនៅជាក្មេងវត្ត ហើយលោកជំរុញ​ឲ្យមានការកែប្រែស្ថានភាពបែបហ្នឹងចេញ​ពីសង្គមខ្មែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ