នាយករដ្ឋមន្ត្រីអូស្ត្រាលីថាអ្នកស្វែងរកសិទ្ធិជ្រកនៅអាមេរិកជាច្រើន​នឹងចាប់ផ្តើម​ក្រោយត្រាំកាន់តំណែង

 

នាយករដ្ឋមន្ត្រីអូស្ត្រាលីនៅថ្ងៃចន្ទនេះ បានថ្លែងថា អ្នកស្វែងរកសិទ្ធិជ្រកកោននៅអាមេរិកប្រមាណ១២០០នាក់ ដែលស្ថិតនៅក្នុងជំរុំ Papua New Guinea និង កោះ Nauru នឹងចាប់ផ្តើមដំណើរការស្នើសុំនៅក្រោយពេលលោកត្រាំចូលកាន់តំណែងនៅក្នុងខែមករាខាងមុខនេះ។

ទោះយ៉ាងណា លោកត្រាំបានព្រមព្រៀងក្នុងការធ្វើឲ្យជោគជ័យ ចំពោះការព្រមព្រៀងរវាងអូស្ត្រាលី និង រដ្ឋការលោកអូបាម៉ា ហើយលោកបានប្រកាសនៅដើមខែនេះថា លោកចាប់ផ្តើមសាកល្បងក្នុងការប្រយុទ្ធប្រឆាំងជនអន្តោប្រវេសន៍។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្នុងពេលយុទ្ធនាការស្វែងរកសន្លឹកឆ្នោតសម្រាប់បេក្ខជនប្រធានាធិបតីលោក ត្រាំប្រកាសថា នឹងហាមមិនឲ្យអ្នកដែលកាន់សាសនាឥស្លាមចូលទឹកដីអាមេរិកទេ ក្រោយមកលោកផ្លាស់ប្តូរវិញថា ហាមតែអ្នកកាន់សាសនាឥស្លាមដែលសង្ស័យថា ជាប់ទំនាក់ទំនងជាមួយក្រុមភេរវកម្មមិនឲ្យចូលទឹកដីអាមេរិក។

នាយករដ្ឋមន្ត្រីអូស្ត្រាលី បាននិយាយថា សហរដ្ឋអាមេរិកធ្លាប់បានសន្យា ក្នុងការទទួលយកជនស្វែងរកសិទ្ធិជ្រកកោនជាច្រើននៅលើកោះ Manus និងកោះ Nauru។ ដែលភាគច្រើនពួកគេទាំងនោះ ជាអ្នកកាន់សាសនាឥស្លាម ដែលពួកគេរត់ចេញពីប្រទេសដោយសារជម្លោះនៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី អាហ្គានីស្ថាន និង ប៉ាគីស្ថាន។

នៅក្នុងច្បាប់ការពារសន្តិសុខរបស់របស់អូស្ត្រាលី គឺជនណា ដែលស្វែងរកសិទ្ធិជ្រកកោនដោយខុសច្បាប់តាមទូកចង់ចូលក្នុងប្រទេសនេះ នឹងត្រូវចាប់បញ្ជូនទៅកាន់កោះ Manusរបស់ Papua New Guinea និងកោះ Nauru។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ