រដ្ឋមន្ត្រីការពារជាតិចិន​បញ្ជាក់ថាត្រៀមខ្លួនរួចហើយក្នុងការពង្រឹងទំនាក់ទំនងជាមួយអាមេរិក​

ចិនបានបញ្ជាក់ថា ខ្លួនបានត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការរឹតចំណងមិត្តភាពជាមួយសហរដ្ឋអាមេរិក  ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មីលោក ឌូណល ត្រាំ ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។

នេះ ជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី។ លោក វ៉ាង យី ត្រូវបានទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដកស្រង់សំដីមកចុះផ្សាយពេលលោកថ្លែងក្នុងសន្និសីទ នៅក្នុងប្រទេសតួកគី កាលពីថ្ងៃអាទិត្យម្សិលមិញ។

លោក វ៉ាង យី ថាចិនត្រៀមខ្លួនក្នុងការរឹតចំណង និង ធ្វើឲ្យកាន់តែប្រសើរក្នុងការទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។

ការបោះឆ្នោតកាលពីថ្ងៃទី៨ខែវិច្ឆិកា លោក ដូណល ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីទី៤៥ឆ្នាំរបស់សហរដ្ឋអាមេរិក ហើយនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ខែមករាឆ្នាំ២០១៧។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ