ឌូទើតេថា បើISចូលដល់​ហ្វីលីពីននោះនឹងទុកសិទ្ធិមនុស្សមួយឡែកសិន

 

 

ប្រធានាធិបតីហ្វីលីពីន លោក ឌូ ទើតេ ព្រមាននៅថ្ងៃចន្ទនេះថា បើពួកក្រុមភេរវកម្មបំបែករដ្ឋIS ដែលកំពុងវាយប្រហារនៅក្នុងប្រទេស៊ីរី និង អ៊ីរ៉ាក់រាលដាលដល់ហ្វីលីពីននោះ លោកនឹងទុកសិទ្ធិមនុស្សនៅមួយឡែកសិន ដើម្បីប្រើកម្លាំងការពារសុវត្ថិភាពពលរដ្ឋ។

ឌូទើតេ ថ្លែងនៅខេត្ត Mindanao នៅភាគខាងត្បូងហ្វីលីពីន ថ្លែងថា ហ្វីលីពីនជា តំបន់ក្តៅគគុក ដែលកំពុងប្រឈមជាមួយ ក្រុមបះបោរផ្តាច់ខ្លួន ហើយពេលនេះ កំពុងបារម្ភពីបញ្ហាពួកភេរវកម្មហូរចូល ដែលអាចទាញប្រទេសឲ្យចូលក្នុងស្ថានភាពអន្តិសុខ។ នេះ បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក ឌូទើតេ ដែលឡើងកាន់តំណែងកាលពីចុងខែមិថុនា ឆ្នាំ២០១៦នេះ រងការថ្កោលទោសពីសហគមន៍អន្តរជាតិថា បានរំលោភសិទ្ធិមនុស្សដោយសារការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការអស់រាប់ពាន់នាក់ទាក់ទងនិងបញ្ហាគ្រឿងញៀន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ