EU ដាក់សម្ពាធម៉ាឡេស៊ី ករណី​ឧស្សាហកម្មដូងប្រេងមានកាប់បំផ្លាញព្រៃឈើ

សហភាពអឺរ៉ុប (EU) ដាក់សម្ពាធផ្នែកទីផ្សារដូងប្រេងរបស់ម៉ាឡេស៊ី ដោយតម្រូវឲ្យប្រទេសនេះត្រួតពិនិត្យឡើងក្នុងការផលិតដោយសុវត្ថិភាព​ ធានាបរិស្ថាន និងធានាដល់ជីវចម្រុះដែលមានការពិភាក្សាក្នុងតំបន់ កាលពីពេលកន្លងទៅ។​

នៅក្នុងពិធីពិពណ៌និង ការប្រជុំអ្នកផលិតដូងប្រេងអន្តរជាតិក្នុងទីក្រុងកូឡាឡាំពួរ​ នៅថ្ងៃនេះរដ្ឋមន្ត្រីកសិឧស្សាហកម្ម និង​ផលិតកម្ម​ម៉ាឡេស៊ីលោក Mah Siew Keong ថ្លែងថា ផលិតផលដូងប្រេងរបស់ជាតិជូបបញ្ហាកាលពីដើមខែវិច្ឆិកា ហើយនឹងមានការជូបប្រជុំជាមួយតំណាងស្ថានទូតរបស់ប្រទេសចំនួន១៦របស់សហភាពអឺរ៉ុប ដែលជជែកពីករណីម៉ាឡេស៊ី មិនគោរពតាមគោលការណ៍ដូងប្រេងនៅក្នុងតំបន់។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

កាលពីខែមេសាសហភាពអឺរ៉ុបបានចេញសេចក្តីសម្រេចមួយ ដោយភ្ជាប់ករណីផលិតដូងប្រេងនៅក្នុងប្រទេសម៉ាឡេស៊ី ពាក់ព័ន្ធនិងកាប់បំផ្លាញព្រៃឈើ ធ្វើឲ្យប៉ះពាល់ដល់ជីវចម្រុះ ដែលចំណុចទាំងនេះស្ថិតនៅក្នុងលក្ខខណ្ឌតម្រូវឲ្យជៀសវាងដើម្បី​នាំចូលទីផ្សារសហភាពអឺរ៉ុប។ ម៉ាឡេស៊ីជាប្រទេសមួយដែលស្ថិតនៅក្នុងចំណោមប្រទេសផលិតដូងប្រេងធ្វើឲ្យប៉ះពាល់ខ្លាំងដល់បរិស្ថាន។​

រដ្ឋមន្ត្រីក្រសួងកសិឧស្សាហកម្មរូបនោះបញ្ជាក់ថា នេះជាចំណុចដែលបង្ហាញពីភាពគ្រោះថ្នាក់នៃឧស្សាហកម្មរបស់ម៉ាឡេស៊ី។​

ទោះយ៉ាងណាលោក Mah ថ្លែងថា លោក​បញ្ជាក់ជាញឹកញាប់ ហើយពេលនេះលោកបញ្ជាក់ម្តងទៀតថា ដំណើរការផលិតដូងប្រេងនៅម៉ាឡេស៊ីមានលក្ខណៈល្អប្រសើរបំផុត ធានាការពារបរិស្ថាន រក្សាព្រៃឈើដើម្បីទាក់ទាញទឹកភ្លៀងដោយមិនមានការប៉ះពាល់អ្វីនោះទេ។​លោក​បញ្ចាក់ដែរថា ទំនិញជាច្រើនប្រភេទនាំចូលពីសហភាពអឺរ៉ុបចូលក្នុងប្រទេសម៉ាឡេស៊ី ហើយថា បើសិនករណីនេះមិនអាចដោះស្រាយបាននោះទេ​ ម៉ាឡេស៊ីអាចនឹងពិចារណាក្នុងការរឹតបន្តឹងការនាំទំនិញពីបណ្តាប្រទេសសមាជិកអឺរ៉ុបវិញជាការសងសឹក។​

បច្ចុប្បន្នប៉ាឡេស៊ី និង ឥណ្ឌូនេស៊ីគឺជាប្រទេស ដែលផលិតដូងប្រេងបានជាង៨០%នៃផលិតផលដូងប្រេងសរុបនៅលើពិភពលោក​។ ប្រទេសម៉ាឡេស៊ីតែម្នាក់ឯងផលិតបានប្រមាណ​៣៩%នៃផលដូងប្រេងកែច្នៃហើយ និង​ ៤៤%នៃផលិតផលដូងប្រេងមិនទាន់កែច្នៃហើយនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ