ព្យុះ​ស៊ីក្លូន​សម្លាប់​មនុស្ស​យ៉ាង​តិច​១០​នាក់​នៅ​ភាគ​ខាង​ត្បូង​ឥណ្ឌា

យ៉ាងហោចណាស់មនុស្ស ១០នាក់ បានស្លាប់ នៅពេលព្យុះស៊ីក្លូន Vardah បានបោកបក់ទៅលើទីក្រុងជិនណៃ ស្ថិតនៅភាគខាងត្បូងឥណ្ឌា ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងកាត់ផ្ដាច់ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារ AFP ដែលបានដកស្រង់សម្ដីរបស់អាជ្ញាធរ។

អ្នកស្លាប់ភាគគឺបណ្ដាលមកពីការរលំដើមឈើសង្កត់លើ បន្ទាប់ពីប្រឈមនឹងខ្យល់ព្យុះបោកបក់ល្បឿន ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានកាត់ផ្ដាច់ថាមពលអគ្គិសនីយ៉ាងធំធេងនៅភាគខាងត្បូងប្រទេសឥណ្ឌា។

ទីភ្នាក់ងារឧតុនិយមឥណ្ឌា បាននិយាយថា ព្យុះ Vardah គឺជាព្យុះស៊ីក្លូនអាក្រក់បំផុតដែលបានបោកបក់រដ្ឋតាមីលណាឌូ នៅក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ។

ទោះជាយ៉ាងណា ព្យុះនេះបានថមថយឥទ្ធិពលទៅវិញនៅពេលវាបោកបក់ចូលកាន់តែជ្រៅទៅក្នុងដីគោក។

រូបភាពពីទូរទស្សន៍នៅទីក្រុងជិនណៃ ដែលធ្លាប់រងគ្រោះដោយសារទឹកជំនន់សម្លាប់មនុស្ស ២៥០នាក់កាលពីឆ្នាំមុននោះ បង្ហាញរថយន្តជាច្រើនគ្រឿង ត្រូវខ្យល់ព្យុះភ្លៀងបោកបក់ក្រឡាប់ផ្ងាជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ