បាតុករ​រាប់​ម៉ឺន​នាក់​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ប៉ូឡូញ

ក្រុមបាតុករប៉ូឡូញរាប់ម៉ឺននាក់ បានចេញដើរតាមដងផ្លូវនានា នៅថ្ងៃនេះ ដើម្បីរំលឹកខួប ៣៥ឆ្នាំ នៃការបង្ក្រាបនៅសម័យកុម្មុយនីស្ត ខណៈបានចោទប្រកាន់រដ្ឋាភិបាលស្ដាំនិយមនាពេលសព្វថ្ងៃនេះថា បំផ្លាញលទ្ធិប្រជាធិបតេយ្យ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

AFP បានផ្សាយបន្តថា នៅឯទីក្រុងវ៉ាសាវ ក្រុមបាតុករបានប្រមូលផ្ដុំគ្នានៅមុខអតីតទីស្នាក់ការបក្សពលកររបស់របបកុម្មុយនីស្តប៉ូឡូញ ហើយបន្ទាប់មកបានដើរដង្ហែក្បួនទៅកាន់អគារគណបក្សច្បាប់ និងយុត្តិធម៌ ដែលជាបក្សកំពុងកាន់អំណាចនាពេលសព្វថ្ងៃនេះ។

ក្រុមបាតុករបានឈរគោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៃការបង្ក្រាបដែលបានកើតឡើងបន្ទាប់ពីការប្រកាសប្រើច្បាប់អាជ្ញាសឹកពីសំណាក់ឧត្ដមសេនីយ៍ វ៉ចសេក ហ្សារូហ្សេលស្គី (Wojciech Jaruzelski) កាលពថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៨១។

AFP ដែលបានដកស្រង់ព័ត៌មានពីកាសែតប៉ូឡូញ បានផ្សាយថា បាតុកម្មនេះ ត្រូវបានគេរៀបចំឡើងនៅតាមបណ្ដាទីក្រុង និងទីប្រជុំជនជាង ៨០ នៅទូទាំងប្រទេសប៉ូឡូញ នៅថ្ងៃនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ