កម្មកររោងចក្របិទផ្លូវជាតិ​លេខ២១ក្នុងក្រុងតាខ្មៅ​ តវ៉ាករណី​ថៅកែកាត់លុយ

​កម្មកររោងចក្រហ្គាវ័នតវ៉ាបិទផ្លូវជាតិលេខ២១នៅក្នុងក្រុងតាខ្មៅ

កម្មកររោងចក្រហ្គាវ័នរាប់រយនាក់ បាននាំគ្នាតវ៉ាបិទផ្លូវជាតិលេខ២១នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល​ជាថ្មី ដើម្បីជំរុញឲ្យស្ថាប័នពាក់ព័ន្ធជួយស្វែងរកដំណោះស្រាយ ដែលពួកគេថា ថៅកែកាត់ប្រាក់ឈ្នួលដោយមិនសមហេតុផល។

កម្មករបានយកខ្សែចងកាត់ផ្លូវ ហើយនាំគ្នាអង្គុយនៅទីនោះ​ និងខ្លះទៀត​បានកាន់រូបថតលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយស្រែកអំពាវនាវឲ្យមានដំណោះស្រាយចំពោះករណីថៅកែកាត់ប្រាក់ឈ្នួលរបស់ពួកគេដោយមិនសម ហេតុផល។​

កាលពីខែវិច្ឆិកា កន្លងទៅនេះ កម្មករនៅរោងចក្រហ្គាវ័នបាននាំគ្នាបិទផ្លូវដែរ ទាមទារឲ្យមានដំណោះស្រាយ បញ្ហាកាត់លុយ  បន្ទាប់ពីមានការសម្របសម្រួលពីសំណាក់អាជ្ញាធរក្រុងតាខ្មៅពួកគេ ក៏បានផ្អាកការតវ៉ាមួយរយៈ ប៉ុន្តែនៅព្រឹកនេះ​មានផ្ទុះការតវ៉ាជាថ្មីទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ