គណបក្សមួយព្រមានមិនចូលរួមបោះឆ្នោតបើរដ្ឋាភិបាលនៅតែបង្កការលំបាក

សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP)

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្អូញត្អែពីការលំបាកលើកស្លាកគណបក្ស និងបានព្រមានថា បក្ស​នេះ​អាច​ពិ​ចរ​​​​​ណា​​មិ​នចូ​លរួ​មបោះឆ្នោត​​​អាណត្តិទី៦នេះ ដោយថា បើរដ្ឋាភិបា​ល​នៅ​​​​​តែ​​​​​​ធ្វើ​ឲ្យរិ​យា​កា​សការប្រកួ​តប្រជែង​មិន​អំ​​ណោ​​​យ​ផល។

ក្នុង​សេចក្តីជូនដំណឹងនៅថ្ងៃនេះ គណបក្សនេះ បាន​លើកឡើងថា ស្លាកគណបក្ស​របស់ខ្លួនមួយផ្លាំង នៅទីរួមខេត្តបាត់ដំបង​​ថ្មីៗនេះ ត្រូវគេកាត់​ចោល ហើយជំនួសមកវិញ ដោយស្លាករំឭកគុណថ្ងៃ ៧ មករា។

គណ​បក្សនេះ ឲ្យដឹងទៀតថា ចំណែកស្លាកសញ្ញាថ្មីមួយទៀត ដែលក្រុមការងារគ្រោងលើកនៅទី​សាធារណៈ​ក្នុង​ខ​​ណ្ឌ​​សែ​​​​​ន​សុខ រាជធានីភ្នំពេញ ក៏ត្រូវអាជ្ញាធររារាំងដែរ ដោយតម្រូវឲ្យសុំកាអនុ​ញ្ញតិពីសា​លា​រា​ជ​​ធា​នីភ្នំពេញ។

លិខិ​តដ​ដែ​ល​ប​ន្តថា​ មកដល់ពេលនេះ គណបក្ស​នេះ​បានដាក់លិខិតទៅសាលារាជធានី​ចំនួន ៣លើកហើយ តែថា ក្រុមកា​រងា​​រនៅ​​តែ​មិ​នទា​ន់​​ទទួលដំណឹងថា តើ​អាចលើកស្លាកនោះបាន ឬក៏យ៉ាងណានៅឡើយ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានព្រមានថា៖ «អាចប្រកាសមិនចូលរួមការបោះឆ្នោតនៅឆ្នាំ ២០១៨នេះ បើប​​រិ​យា​​​​​​កា​​​សប្រ​កួតប្រជែងមិនអំណោយផល រួមមានការធ្វើសកម្មភាពលើកស្លាកគណបក្ស និងដំណើរការ​រៀបចំ​កា​រ​បោះ​ឆ្នោ​តមួយដែលមិនអាចជឿជាក់បាន»។

ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងអំឡុងចុះជួបកម្មករនាចុងឆ្នាំ២០១៧ថា ការសម្រេច​មិន​ទៅ​ចូល​រួម​បោះ​ឆ្នោតរបស់គណបក្សនយោបាយ ឬពលរដ្ឋណាម្នាក់ លោកថា ជាសិទ្ធិរបស់ពួកគេ ប៉ុន្តែថា រដ្ឋាភិ​បាលនឹ​ង​រៀ​ប​ចំ​កា​របោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា​តាមការគ្រោងទុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ