ចិន​ចា​ត់​ទុ​ក​កា​រ​ព​ង្រាយ​កាំជ្រួច​ការ​ពារ​នៅ​កូរ៉េ​ខាង​ត្បូង​ថា​ជា​កា​រ​គំរាម​កំហែង​ចិ​ន​​

(រូបភាពពី BBC)

ក្រសួងការបរទេសចិនចាត់ទុកការដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរបស់សហរដ្ឋអាមេរិកដើម្បីការពារកូរ៉េខាងត្បូងពីការវាយប្រហាររបស់កូរ៉េខាងជើងនោះថាជាការគំរាមកំហែងសន្ដិសុខប្រទេសចិន។

លោករដ្ឋមន្ដ្រីការបរទេសចិនលោក វ៉ាងយី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាប្រព័ន្ធការពារកាំជ្រួចនេះបើទោះជាពង្រាយលើឧបទ្វីបកូរ៉េក៏ដោយ ប៉ុន្ដែវាបានប៉ះពាល់ដល់សន្ដិសុខសុវត្ថិភាពប្រទេសចិនដែលថាគឺជាការគំរាមកំហែងមួយ។

សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានសម្រេចថាដាក់ពង្រាយកាំជ្រួចការពារគឺធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់រ៉ុក្កែតរយៈពេលវែងកាលពីសប្ដាហ៍មុននេះ ហើយប្រទេសទាំងពីរនេះចាត់ទុកថាជាការគំរាមកំហែងសន្ដិភាពក្នុងតំបន់។

តាមប្រភពរបស់ទីភ្នាក់ងារដដែលនេះទាំងចិននិងរុស្ស៊ីបាននិយាយដូចគ្នាថាប្រព័ន្ធកាំជ្រួចរបស់អាមេរិកដាក់នៅលើទឺកដីកូរ៉េខាងត្បូងគឺការប្រព្រឹត្តអំពើអសន្ដិសុខមួយយ៉ាងខ្លាំងនៅលើប្រទេសរបស់ពួកគេ។

រដ្ឋមន្ដ្រីការបរទេសចិនលោក វ៉ាងយី បន្ដទៀតថាប្រព័ន្ធការពារនេះបានប៉ះពាល់ដល់ផ្ទាល់មិនត្រឹមតែប្រទេសចិនប៉ុណ្ណោះទេគឺប៉ះពាល់ប្រទេសមួយចំនួននៅតំបន់អាស៊ី។

លោករដ្ឋមន្ដ្រីបានទទួចឲ្យអាមេរិកពិចារណាឡើងវិញ។ តែបែបនេះក្ដីសហរដ្ឋអាមេរិកបាននិយាយថាការដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចគឺម្យ៉ាងគត់ដើម្បីទប់ស្កាត់កាំជ្រួចណាមួយអាចធ្លាក់ចូលដែនដីរបស់អាមេរិក៕

ប្រភព: BBC

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ