គ្រួសារទណ្ឌិតស្លាប់ក្នុងពន្ធនាគាររកអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្ស

លោក តូច វណ្ណារ៉េត ដែលត្រូវបានប្រទះចងកស្លាប់កាលពីថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០១៦(រូបថតពីសមាគមអាដហុក)

[:en]ក្រុមគ្រួសារ​ទណ្ឌិតម្នាក់ដែល​ត្រូវ​បាន​ប្រទះឃើញស្លាប់ដោយ​ចងកនៅក្នុងពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ បានដាក់លិខិតសុំអន្តរាគមន៍ពីអង្គការលីកាដូ ដោយអះអាងថាមានការវាយដំ​លើ​ជនរងគ្រោះមុន​ពេល​ស្លាប់​។​

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០១៦ ទណ្ឌិតឈ្មោះ តូច វណ្ណារ៉េត អាយុ​២៨ឆ្នាំ(រហូតមកដល់ថ្ងៃស្លាប់​) ត្រូវបាន​ប្រទះឃើញស្លាប់​ដោយចងកក្នុងបន្ទប់ទឹក​ នៅម៉ោង​៥ទៀបភ្លឺ ដោយ​សមត្ថកិច្ច​អះអាង​ថា​ជាការធ្វើអត្តឃាតបន្ទាប់ពីចុះពិនិត្យសាកសព​។

នៅក្នុង​ពាក្យ​បណ្តឹង​មួយ​ដែល​ក្រុមគ្រួសារ​បានដាក់ទៅអង្គការ​លីកាដានៅព្រឹកថ្ងៃ​ចន្ទនេះ ម្តាយ​ជនរងគ្រោះ អ្នកស្រី រិន វ៉ាន់នី អាយុ​៦៣ឆ្នាំ​បាន​លើក​ឡើង​ថា៖ “នៅក្នុង​ពន្ធនាគារខេត្តពោធិ៍សាត់​ ​កូនបាន​ត្អូញ​ត្អែរ​ពីការវាយដំធ្វើ​បាប​យ៉ាងខ្លាំង​”។ អ្នកស្រីបញ្ជាក់ថា៖ “នៅក្នុងការពិនិត្យ​សាកសព នាងខ្ញុំសង្កេត​ឃើញថា​កូនត្រូវគេវាយ​ធ្វើទារុណកម្ម​ព្រោះនៅលើស្មាផ្នែខាងក្រោយ មានស្នាមជាំខ្មៅ ឯ​ជើង​ទាំងពីរ​របស់​សាកសព​ជាំនិង​នៅ​លើ​កញ្ចឹង​កផ្នែក​ខាង​ធ្វេង​មានដាច់រលាត់​ខុសធម្មតា”។

បើតាម​ដីកាសម្រេចដែលវីអូឌីទទួលបាន​ ទណ្ឌិតម្នាក់នោះត្រូវបាន​តុលាការ​រាជធានីភ្នំពេញកាត់ទោសឲ្យ​ជាប់​ពន្ធនាគារបីឆ្នាំ​ពីបទ​ជួញដូរ​ដោយខុសច្បាប់​នូវសារធាតុញៀន​។ លោកត្រូវបាន​ឃុំខ្លួននៅពន្ធនាគារ​​ព្រៃស កាលពីថ្ងៃទី​៥​ខែឧសភា ឆ្នាំ​២០១៤ ប៉ុន្តែ​ក្រុមគ្រួសារអះអាង​ត្រូវបានផ្លាស់ប្តូរពីពន្ធនាគារនៅភ្នំពេញ​ទៅ​ខេត្ត​ពោធិ៍សាត់។ លោក​ត្រូវ​អនុវត្ត​ទោស​ជាប់ពន្ធនាគារចំនួន​១ឆ្នាំ​៤ខែ​ទៀត។​​

ម្តាយ​ជនរងគ្រោះ​លើក​ឡើង​ថា​ក្រុមគ្រួសារ​​បានផ្ញើលុយ​ទៅកូនជា​បន្តបន្ទាប់​ តាមការទាមទារ​របស់កូន ដោយ​ថា​ជនរងគ្រោះ​​សុំដូរបន្ទប់​​ស្នាក់នៅ។

លោក តូច​ វណ្ណារ៉ា ដែលត្រូវ​ជា​បងប្រុស​បង្កើត​របស់​ជនរងគ្រោះបានប្រាប់វីអូឌីថាមុន​ពេលស្លាប់ ប្អូនប្រុសរបស់លោក​បាន​ហៅទូរស័ព្ទមក​រូប​លោក​គឺនៅល្ងាចម៉ោង​ប្រមាណ​៦ ថ្ងៃទី​៣១ខែមករា ដោយ​សុំលុយ៥០ដុល្លារដើម្បីដូរបន្ទប់។ លោក​បន្តថា​ប្អូនប្រុសប្រាប់ថា​មានគេធ្វើបាបនិង​វាយ​របួសកញ្ចឹង​​ក ដូច្នេះសុំ​លុយដូរបន្ទប់។​​ លោកមានប្រសាសន៍ថា៖ “និយាយថាគេ(អ្នកជាប់ពន្ធនាគារដូចគ្នា​)ធ្វើបាបវាខ្លាំង​​ណាស់ ធ្វើទារុណកម្មវា ហើយដល់ពេលដូរបន្តប់ គេយក​៥០រៀល(ដុល្លារ) ហើយ​ឲ្យខ្ញុំ​​ពីរនាក់ម៉ែខ្ញុំឡើងឡានទៅឲ្យលឿន ថាវាទ្រាំអត់បានគេវាយធ្វើបាបវា​”

លោក​ តូច វណ្ណារ៉ា បាន​ឲ្យ​ដឹង​ថា​លោក​បានប្រាប់ទៅប្អូនប្រុសវិញថាគ្រួសារ​​មិនអាច​ទៅភ្លាមៗនោះទេហើយថា​​មិន​ទាន់ហ៊ានសន្យា​ដោយ​សារនៅឆ្ងាយ​និង​​​អត់លុយ​​។ លោក​ប្រាកដ​ថាការស្លាប់​នេះ​ជា​ករណីការ​វា​យធ្វើបាបដល់​ស្លាប់។ លោក​មានប្រសាសន៍ថា៖ “មិនមែនសម្លាប់ខ្លួន បើ​សម្លាប់ខ្លួន មានអីចង់ដូរបន្ទប់។ ​អត់ទេ អត់​មានអន់ចិត្តទេ មែនរឿងអត់ចិត្តទៅសម្លាប់ខ្លួនទេ។ គេធ្វើបាបគាត់ ខ្ញុំ​ហ៊ានយកជីវិតមកធានា ប្អូនខ្ញុំចង់​រ​ស់ និយាយ​ត្រង់”។​

ប្រធានមណ្ឌលអប់រំកែ​ប្រែទី៤ដែល​ស្ថិតនៅក្នុងស្រុកភ្នំក្រវាញ​ខេត្តពោធិ៍សាត់ លោក អ៊ុក គឹមជន ធ្លាប់​​បានបដិសេធ​នឹង​ការលើកឡើងថា​មាន​ការ​ធ្វើ​ទារុណកម្ម​ទៅលើទណ្ឌិតមុនពេលស្លាប់នោះទេ។ លោក​ក៏បានច្រានចោលព័ត៌មានថា​មានការ​បង់លុយ​៥០ដុល្លារ​សម្រាប់​ការប្តូរបន្ទប់​។ លោក​ចាត់ទុក​ការអះអាង​នេះ​ជា​រឿងបំផ្លើស​របស់​ទណ្ឌិត។​ លោក​មានប្រសាសន៍ថា៖“គ្មានការធ្វើទារុណកម្មទេ។ រាល់ទណ្ឌិ​តទាំងអស់ដែលខ្ញុំធ្លាប់មានបទពិសោធន៍បួនប្រាំពន្ធនាគារហើយ។ ពួកនេះវាមានល្បិចវាច្រើនណាស់។ វាទារលុយទៅគ្រួសារវា តិចទារ​ តិចទារ ដល់ពេល​ទារពេកទៅ គ្រួសារអត់ឲ្យ ដល់អត់ វាបំប៉ោងព័ត៌មាន ដើម្បី​ឲ្យ​គ្រួសារផ្ញើលុយឲ្យ​”។​ លោក​បដិសេធមិនអត្ថាធិប្បាយ​ថា​តើជនរងគ្រោះមានរបួសកនិងស្មា​មុន​ពេលស្លាប់ ដោយ​បង្វែរសំណួរទៅក្រុមស៊ើបអង្កេត។​ ប្រធានមណ្ឌលកែប្រែ​រូបនេះ​ធ្លាប់ប្រាប់វីអូឌីថាទណ្ឌិត​មានជម្លោះតិចតួចជាមួយ​អ្នក​ជាប់ពន្ធនាគារដូចគ្នា។

នាយរងការិយាល័យ​បច្ចេកទេសវិទ្យាសាស្រ្ត​ លោក ថាច់ ទីន ដែលចូលរួមការ​ស៊ើបអង្កេត​នេះ ធ្លាប់​បាន​បដិសេធ​មិន​អត្ថាធិប្បាយបន្តនៅពេលសួរ​រឿងពីរបួសស្នាមលើសាកសព ដោយ​ថា​លោកបានសំណុំរឿងនេះ​ទៅ​តុលា​​ការ។ លោក​បញ្ជាក់ថា៖ “ឥឡូវហ្នឹង ខ្ញុំបានបញ្ជូនទៅតុលាការហើយ ចង់ដឹងចង់អីទៅសួរព្រះរាជអាជ្ញា។ បើចង់ដឹងអី ផុតពីដៃខ្ញុំហើយ ខ្ញុំមិនអាចបកស្រាយបានទៀតទេ”

បើតាមរបាយការណ៍​របស់សមត្ថកិច្ច​ដែលវីអូឌីទទួលបាន ទណ្ឌិត​បាន​ចងកនឹង​ចំរឹង​ដែក(ខ្យល់ចេញចូល) ដែលមាន​កម្ពស់​​​ប្រវែង​១,៨០​ម៉ែត្រ​មក​ដល់ផ្ទៃចាក់សាប។ របាយការណ៍​បញ្ជាក់​ថា​ទណ្ឌិត​បាន​ចងក​នឹង​កន្សែង​ពណ៌​​​ត្រួយ​ចេក​ប្រវែង​១,៦៦ម៉ែត្រ៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈ[email protected][:kh]ក្រុមគ្រួសារ​ទណ្ឌិតម្នាក់ដែល​ត្រូវ​បាន​ប្រទះឃើញស្លាប់ដោយ​ចងកនៅក្នុងពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ បានដាក់លិខិតសុំអន្តរាគមន៍ពីអង្គការលីកាដូ ដោយអះអាងថាមានការវាយដំ​លើ​ជនរងគ្រោះមុន​ពេល​ស្លាប់​។​

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០១៦ ទណ្ឌិតឈ្មោះ តូច វណ្ណារ៉េត អាយុ​២៨ឆ្នាំ(រហូតមកដល់ថ្ងៃស្លាប់​) ត្រូវបាន​ប្រទះឃើញស្លាប់​ដោយចងកក្នុងបន្ទប់ទឹក​ នៅម៉ោង​៥ទៀបភ្លឺ ដោយ​សមត្ថកិច្ច​អះអាង​ថា​ជាការធ្វើអត្តឃាតបន្ទាប់ពីចុះពិនិត្យសាកសព​។

នៅក្នុង​ពាក្យ​បណ្តឹង​មួយ​ដែល​ក្រុមគ្រួសារ​បានដាក់ទៅអង្គការ​លីកាដានៅព្រឹកថ្ងៃ​ចន្ទនេះ ម្តាយ​ជនរងគ្រោះ អ្នកស្រី រិន វ៉ាន់នី អាយុ​៦៣ឆ្នាំ​បាន​លើក​ឡើង​ថា៖ “នៅក្នុង​ពន្ធនាគារខេត្តពោធិ៍សាត់​ ​កូនបាន​ត្អូញ​ត្អែរ​ពីការវាយដំធ្វើ​បាប​យ៉ាងខ្លាំង​”។ អ្នកស្រីបញ្ជាក់ថា៖ “នៅក្នុងការពិនិត្យ​សាកសព នាងខ្ញុំសង្កេត​ឃើញថា​កូនត្រូវគេវាយ​ធ្វើទារុណកម្ម​ព្រោះនៅលើស្មាផ្នែខាងក្រោយ មានស្នាមជាំខ្មៅ ឯ​ជើង​ទាំងពីរ​របស់​សាកសព​ជាំនិង​នៅ​លើ​កញ្ចឹង​កផ្នែក​ខាង​ធ្វេង​មានដាច់រលាត់​ខុសធម្មតា”

បើតាម​ដីកាសម្រេចដែលវីអូឌីទទួលបាន​ ទណ្ឌិតម្នាក់នោះត្រូវបាន​តុលាការ​រាជធានីភ្នំពេញកាត់ទោសឲ្យ​ជាប់​ពន្ធនាគារបីឆ្នាំ​ពីបទ​ជួញដូរ​ដោយខុសច្បាប់​នូវសារធាតុញៀន​។ លោកត្រូវបាន​ឃុំខ្លួននៅពន្ធនាគារ​​ព្រៃស កាលពីថ្ងៃទី​៥​ខែឧសភា ឆ្នាំ​២០១៤ ប៉ុន្តែ​ក្រុមគ្រួសារអះអាង​ត្រូវបានផ្លាស់ប្តូរពីពន្ធនាគារនៅភ្នំពេញ​ទៅ​ខេត្ត​ពោធិ៍សាត់។ លោក​ត្រូវ​អនុវត្ត​ទោស​ជាប់ពន្ធនាគារចំនួន​១ឆ្នាំ​៤ខែ​ទៀត។​​

ម្តាយ​ជនរងគ្រោះ​លើក​ឡើង​ថា​ក្រុមគ្រួសារ​​បានផ្ញើលុយ​ទៅកូនជា​បន្តបន្ទាប់​ តាមការទាមទារ​របស់កូន ដោយ​ថា​ជនរងគ្រោះ​​សុំដូរបន្ទប់​​ស្នាក់នៅ។

លោក តូច​ វណ្ណារ៉ា ដែលត្រូវ​ជា​បងប្រុស​បង្កើត​របស់​ជនរងគ្រោះបានប្រាប់វីអូឌីថាមុន​ពេលស្លាប់ ប្អូនប្រុសរបស់លោក​បាន​ហៅទូរស័ព្ទមក​រូប​លោក​គឺនៅល្ងាចម៉ោង​ប្រមាណ​៦ ថ្ងៃទី​៣១ខែមករា ដោយ​សុំលុយ៥០ដុល្លារដើម្បីដូរបន្ទប់។ លោក​បន្តថា​ប្អូនប្រុសប្រាប់ថា​មានគេធ្វើបាបនិង​វាយ​របួសកញ្ចឹង​​ក ដូច្នេះសុំ​លុយដូរបន្ទប់។​​ លោកមានប្រសាសន៍ថា៖ “និយាយថាគេ(អ្នកជាប់ពន្ធនាគារដូចគ្នា​)ធ្វើបាបវាខ្លាំង​​ណាស់ ធ្វើទារុណកម្មវា ហើយដល់ពេលដូរបន្តប់ គេយក​៥០រៀល(ដុល្លារ) ហើយ​ឲ្យខ្ញុំ​​ពីរនាក់ម៉ែខ្ញុំឡើងឡានទៅឲ្យលឿន ថាវាទ្រាំអត់បានគេវាយធ្វើបាបវា​”

លោក​ តូច វណ្ណារ៉ា បាន​ឲ្យ​ដឹង​ថា​លោក​បានប្រាប់ទៅប្អូនប្រុសវិញថាគ្រួសារ​​មិនអាច​ទៅភ្លាមៗនោះទេហើយថា​​មិន​ទាន់ហ៊ានសន្យា​ដោយ​សារនៅឆ្ងាយ​និង​​​អត់លុយ​​។ លោក​ប្រាកដ​ថាការស្លាប់​នេះ​ជា​ករណីការ​វា​យធ្វើបាបដល់​ស្លាប់។ លោក​មានប្រសាសន៍ថា៖ “មិនមែនសម្លាប់ខ្លួន បើ​សម្លាប់ខ្លួន មានអីចង់ដូរបន្ទប់។ ​អត់ទេ អត់​មានអន់ចិត្តទេ មែនរឿងអត់ចិត្តទៅសម្លាប់ខ្លួនទេ។ គេធ្វើបាបគាត់ ខ្ញុំ​ហ៊ានយកជីវិតមកធានា ប្អូនខ្ញុំចង់​រ​ស់ និយាយ​ត្រង់”។​

ប្រធានមណ្ឌលអប់រំកែ​ប្រែទី៤ដែល​ស្ថិតនៅក្នុងស្រុកភ្នំក្រវាញ​ខេត្តពោធិ៍សាត់ លោក អ៊ុក គឹមជន ធ្លាប់​​បានបដិសេធ​នឹង​ការលើកឡើងថា​មាន​ការ​ធ្វើ​ទារុណកម្ម​ទៅលើទណ្ឌិតមុនពេលស្លាប់នោះទេ។ លោក​ក៏បានច្រានចោលព័ត៌មានថា​មានការ​បង់លុយ​៥០ដុល្លារ​សម្រាប់​ការប្តូរបន្ទប់​។ លោក​ចាត់ទុក​ការអះអាង​នេះ​ជា​រឿងបំផ្លើស​របស់​ទណ្ឌិត។​ លោក​មានប្រសាសន៍ថា៖“គ្មានការធ្វើទារុណកម្មទេ។ រាល់ទណ្ឌិ​តទាំងអស់ដែលខ្ញុំធ្លាប់មានបទពិសោធន៍បួនប្រាំពន្ធនាគារហើយ។ ពួកនេះវាមានល្បិចវាច្រើនណាស់។ វាទារលុយទៅគ្រួសារវា តិចទារ​ តិចទារ ដល់ពេល​ទារពេកទៅ គ្រួសារអត់ឲ្យ ដល់អត់ វាបំប៉ោងព័ត៌មាន ដើម្បី​ឲ្យ​គ្រួសារផ្ញើលុយឲ្យ​”។​ លោក​បដិសេធមិនអត្ថាធិប្បាយ​ថា​តើជនរងគ្រោះមានរបួសកនិងស្មា​មុន​ពេលស្លាប់ ដោយ​បង្វែរសំណួរទៅក្រុមស៊ើបអង្កេត។​ ប្រធានមណ្ឌលកែប្រែ​រូបនេះ​ធ្លាប់ប្រាប់វីអូឌីថាទណ្ឌិត​មានជម្លោះតិចតួចជាមួយ​អ្នក​ជាប់ពន្ធនាគារដូចគ្នា។

នាយរងការិយាល័យ​បច្ចេកទេសវិទ្យាសាស្រ្ត​ លោក ថាច់ ទីន ដែលចូលរួមការ​ស៊ើបអង្កេត​នេះ ធ្លាប់​បាន​បដិសេធ​មិន​អត្ថាធិប្បាយបន្តនៅពេលសួរ​រឿងពីរបួសស្នាមលើសាកសព ដោយ​ថា​លោកបានសំណុំរឿងនេះ​ទៅ​តុលា​​ការ។ លោក​បញ្ជាក់ថា៖ “ឥឡូវហ្នឹង ខ្ញុំបានបញ្ជូនទៅតុលាការហើយ ចង់ដឹងចង់អីទៅសួរព្រះរាជអាជ្ញា។ បើចង់ដឹងអី ផុតពីដៃខ្ញុំហើយ ខ្ញុំមិនអាចបកស្រាយបានទៀតទេ”

បើតាមរបាយការណ៍​របស់សមត្ថកិច្ច​ដែលវីអូឌីទទួលបាន ទណ្ឌិត​បាន​ចងកនឹង​ចំរឹង​ដែក(ខ្យល់ចេញចូល) ដែលមាន​កម្ពស់​​​ប្រវែង​១,៨០​ម៉ែត្រ​មក​ដល់ផ្ទៃចាក់សាប។ របាយការណ៍​បញ្ជាក់​ថា​ទណ្ឌិត​បាន​ចងក​នឹង​កន្សែង​ពណ៌​​​ត្រួយ​ចេក​ប្រវែង​១,៦៦ម៉ែត្រ៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈ[email protected][:]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ