សហគមន៍មួយអះអាងថាធ្វើស្រែជិត៣០ឆ្នាំទើបប្រឈមនឹងការបណ្តេញចេញ​

សហគមន៍មួយនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជំរុញអា​ជ្ញា​ធរ​ខេត្តឲ្យពន្លឿនធ្វើប័​ណ្ណកម្មសិទ្ធិ​ជូន​ពួក​គេ​ជិត​​​​៧០គ្រួសារដោយ​​អះអាងថាពួកគេថាបានមករស់នៅ​តំបន់​​នោះ​ជិត​៣០​ឆ្នាំ​មកហើយ។

ប្រធានសហគមន៍អូរត្រជាក់ចិត្តស្ថិតក្នុងស្រុកព្រៃនប់លោក សំ សុផាត អាយុ៤៧ឆ្នាំឲ្យVODដឹងថានៅ​​ថ្ងៃ​ទី​១៥ខែកុម្ភៈនេះ ពួកគាត់បានដាក់ញត្តិម្តងទៀតទៅ​​​​ភិបាលខេត្តព្រះសីហនុជំរុញឲ្យអា​ជ្ញាធ​រព​ន្លឿ​​ន​​យ​​​ន្ត​ការចុះវាស់វែងកាត់ឃ្វៀលដីនិងធ្វើ​ប័ណ្ណ​កម្មសិទ្ធិដីធ្លីជូនពួកគាត់៦៨គ្រួសារ។

បុរសរូបនោះអះអាងទៀតថាពួកគាត់បានរស់នៅនិងអាស្រ័យផលលើដីទំហំដីជាង២៤​០​​​​ហិ​​​កតានៅ​ភូ​មិអូរត្រជាក់ចិត្ត ឃុំ​សំរុង ស្រុកព្រៃនប់នោះ គាត់ថាខ្លះមកនៅឆ្នាំ១៩៨៨និងខ្លះទៀតម​ក​​​រ​​ស់​​នៅ​​ឆ្នាំ១​​៩៩​២ ប៉ុន្តែតំណាងរូបនោះអះអា​ង​ថា​ពួកគេនៅមិនទា​ន់ទទួ​លបា​នប័ណ្ណ​កម្ម​សិ​ទ្ធិពីរ​ដ្ឋា​ភិ​បាល​ទេ។

លោក សំ សុផាត អះអាងទៀតនៅឆ្នាំ២០១២ក្រុមហ៊ុនឯកជនមួយបានរារាំងក្រុមនិស្សិតមិនឲ្យ​ចុះ​វាស់​វែ​​ងធ្វើ​ប័ណ្ណ​កម្មសិទ្ធិជូនពួកគេដោយអះអាងថាដីនោះជាដីរបស់ក្រុមហ៊ុន។ លោកបន្តថា៖ “ការងារដាំ​ដុះវាខិតជិតចូល​មកដល់។ អញ្ចឹង​ការ​ព្រួយបារម្ភថាបើអត់ផ្លាស់ទៅ[អត់ដោះ​ស្រាយ]នៅតែពាក់ព័​ន្ធហ្នឹងរ​ហូ​ត​​អ​ត់​បានធ្វើអី​ទេ[ធ្វើស្រែចំការ]។​ ប្រជាពលរដ្ឋ​កាន់តែជួបការលំបាកទៅៗអញ្ចឹង​សុំឲ្យ​អភិ​បាល​ខេត្តព​ន្លឿនៗការវាស់វែងនេះ”។

​តំ​ណាងអ្នកតវ៉ាមួយរូបទៀតគឺលោក សំ សុផល អះអាងដែថាពួកគេជាកសិកររស់នៅពឹ​ងអាស្រ័​​យតែដី​ស្រែ​ដី​ចំការលោកថា បើ​បាត់ដីស្មើនឹងបាត់ជីវិត។ បុរសរូបនោះព្រួយបារម្ភថាបើរដ្ឋាភិបាលនៅ​តែព​ន្យា​​ពេ​​ល​​​​ចេញប័ណ្ណកម្មសិទ្ធិឲ្យពួកគេ គាត់ថា​ពួកគា​ត់ជិត១០០គ្រួសារនោះនឹងត្រូវគេបណ្តេញចេញនៅថ្ងៃ​ណា​មួយ។ លោកបន្ថែមថា៖ “បើសិនជាអត់ដីបញ្ហាជីវភាព របស់​ពួកយើងជួបបញ្ហាមែនទែនមានទៅធ្វើអី មាន​​តែទៅធ្វើ​ខ្ញុំគេ តែបើខ្លួនខ្ញុំនៅក្មេងដូចពីមុនចេះតែធ្វើបានតែបើ​ឥឡូវចាស់ហើយទៅធ្វើអីកើត!”។

អភិបាលខេត្តព្រះសីហនុលោក យន្ត មីន អះអាងថាលោកទទួលស្គាល់ពីការព្រួយបារម្ភរបស់អ្នកតវ៉ា ប៉ុន្តែ​លោ​​កថាបញ្ហានេះ លោកត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ដោះស្រាយ។ លោកបន្តថា៖ “ជា​រួមគឺគំនិត​ខ្ញុំច​ង់​ជំរុ​ញការដោះស្រាយវិបត្តិដីធ្លី ដែល​កន្លងទៅធ្លាប់តែមានការជាប់គាំងការឈ្លោះ​ប្រកែក​គ្នាហ្នឹ​ងឲ្យ​បា​នឆា​ប់។ ប៉ុន្តែអ្វីដែលអាចធ្វើទៅបាននោះវាមិនអាច​ដូច​យើងគិតវាអាចយឺ​តយ៉ាវក្នុងរឿងនេះ។ មិនឲ្យយូ​ទេពេ​លខ្លះខ្ញុំទៅខ្លួនឯង”។

មន្ត្រីសម្របសម្រួលរបស់អង្គការលីការដូប្រចាំខេត្តព្រះសីហនុលោក បួន​ ណារិទ្ធ លើកឡើងថានៅ​ខេ​​ត្តនេះ​ការធ្វើ​ប័ណ្ណជា​លក្ខណប្រព័ន្ធលោកថាធ្វើបានតែនៅទីប្រជុំជនមួយចំនួនលោកថាចំណែក​ឯតំ​បន់​ឆ្លា​យៗ​ខ្លះមិនទាន់បានធ្វើនៅឡើយ។

មន្ត្រីសង្គមស៊ីវិលរូបនោះឲ្យដឹងទៀតថាដីនៅតំបន់ដែលសហគមន៍ឡើងមកតវ៉ាច្រើនដងនេះលោកថា​​ស្ថិ​តក្នុ​ងតំបន់​គម្រប​ព្រៃ​ឈើ​និងមានភាពចម្រូងចម្រាសជាមួយក្រុមហ៊ុនឋានសួគ៌ដែល​លោកថា​ក្រុមហ៊ុនទទួ​​ល​បានសិទ្ធិវិនិយោគនៅ​តំបន់​នោះ។

ទោះជាយ៉ាងណាលោក បួន ណារិទ្ធ អះអាងថាប្រជាសហគមន៍អូរត្រជាក់ចិត្តនោះពិតជាបា​នមករស់​នៅ​​តំ​បន់នោះច្រើនឆ្នាំ មានលិ​ខិ​ត​ទទួ​ល​ស្គា​​​ល់ពីអាជ្ញាធរមូលដ្ឋាន​។

មន្ត្រី​សង្គមស៊ីវិលរូបនោះជំរុញឲ្យរដ្ឋាភិបាលពន្លឿនធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគេដែលលោកថាដើម្បី​បំ​បា​​​​ត់​ភាពភ័យខ្លាច​ពីការ​បណ្តេញចេញនិងកាត់បន្ថយការចំណាកស្រុកខុសច្បាប់។

លោកបន្ថែមថា៖ “យើងចង់ឲ្យរដ្ឋាភិបាលពន្លឿនកាត់ឃ្វៀលដីជូនប្រជាពលរដ្ឋខ្មែរយើងឲ្យបានចប់​សព្វ​គ្រប់​ក្នុង​ឆ្នាំ​២០១៦ ក្នុង​អាណត្តិនេះពីព្រោះប្រជាពលរដ្ឋហ្នឹងគាត់ចង់បង្កបង្កើនផលចង់ធ្វើ​អ្វីអា​ច​ធ្វើបា​នលុះ​ត្រា​តែមានប័ណ្ណ​កម្មសិទ្ធិ។ ហើយបើ​អត់​មានប័ណ្ណអញ្ចឹងពួកគាត់ចង់ដាំដុះចង់ធ្វើ​អីក៏អ​ត់​បាន​ដែរ​គឺស្ថិតក្នុងស្ថានភាពភ័យខ្លាចរហូត។ អញ្ចឹងហើយបានជាជីវភាព របស់ពួកគាត់នៅតែក្រលំបាកចំណា​កស្រុ​ករ​​ហូតហ្នឹង”។

កន្លងទៅលោកនាយករដ្ឋមន្ត្រីធ្លាប់​លើកឡើងថាបើទោះបីពលរដ្ឋបានទៅរស់នៅលើព្រៃអភិរក្សឬគម្របព្រៃក៏​ដោ​យ​បើតំបន់​នោះបានក្លាយជាភូមិឃុំលោកថាអាជ្ញាធរត្រូវកាត់ឃ្វៀលដីនៅ​តំបន់នោះប្រគល់​ឲ្យ​​​​​ព​ល​​រ​​​​ដ្ឋរស់នៅដោយស្របច្បាប់។

ប៉ុ​ន្តែមកដល់ពេលនេះជម្លោះដីធ្លីនៅតាមបណ្តាខេត្តមួយចំនួននៅតែបន្តផ្ទុះឡើងដោយពលរដ្ឋអះ​អាង​ថា​អា​ជ្ញាធរ​ខ្លះមិន​បានអនុវត្តតាមអនុសាសន៍របស់រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ