កិច្ចប្រជុំរៀបចំបង្កើតសមាគមមនុស្សចាស់ឃុំបន្ទាយឆ្មារ

កិច្ចប្រជុំរៀបចំបង្កើតសមាគមមនុស្សចាស់ឃុំបន្ទាយឆ្មារ

ប្រជាពលរដ្ឋដែលជាមនុស្សចាស់នៅក្នុងឃុំបន្ទាយឆ្មារ ប្រមាណ១៥០នាក់ បានជួបប្រជុំគ្នានៅក្នុងកិច្ចប្រជុំមួយនៅសាលាឃុំបន្ទាយឆ្មារ ស្រុកពួក ខេត្តបន្ទាយមានជ័យ ស្តីពីការរៀបចំបង្កើតសមាគមមនុស្សចាស់ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៧។

ក្រៅពីអ្នកចូលរួមដែលភាគច្រើនជាមនុស្សចាស់ ក៏មានផងដែរវត្តមានរបស់មេឃុំ មេភូមិ និងសមត្តកិច្ចប៉ូលីស និងតំណាងអង្គការក្រៅរដ្ឋាភិបាលផងដែរ។ ជាលទ្ធផល ប្រជាពលរដ្ឋបានសំដែងនូវទឹកចិត្តសប្បាយរីករាយ និងបានបោះឆ្នោតជ្រើសរើសអ្នកតំណាងដឹកនាំសមាគមន៍ចំនួន ៦រូបនៅក្នុងកំរិតឃុំ និង ៣រូបនៅក្នុងកំរិតភូមិនីមួយៗ ដើម្បីដឹកនាំបំពេញការងារសមាគមក្នុងគោលបំនងបំរើផលប្រយោជន៍ទៅដល់មនុស្សចាស់នៅក្នុងមូលដ្ឋាន ពិសេសផ្នែកជីភាពនិងសុខភាពរបស់ពួកគាត់ឲ្យបានប្រសើរឡើង។

គួរបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលសមាគមមនុស្សចាស់ត្រូវបានបង្កើតឡើងនៅក្នុងឃុំបន្ទាយឆ្មារ ក៏ដូចជាទូទាំងស្រុកពួកទាំងមូល៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក រឿន រ៉ាប

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។