ពលរដ្ឋនិងសហគមន៍កសិករចូលរួមចូលរួមបង្រ្កាបបទល្មើសជលផលនៅកំពង់ធំ

ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅ ៣មុខព្រួញ

នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ខណ្ឌរដ្ឋបាលជលផល​ខេត្តកំពង់ធំ ដឹកនាំដោយលោក ប៉ែន វណ្ណរិទ្ធ សមាជិកអចិន្រ្តៃយ៍​អនុគណ:កម្មការបង្ក្រាបបទល្មើសជលផលខេត្ត បានដឹកនាំ​កម្លាំងចម្រុះចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅ ៣មុខព្រួញ ដែលរួមមាន៖

ទី១៖ ចំណុចព្រែកគន្លងតាំងឈុន ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ

ទី២៖ នៅបឹងព្រួស ឃុំព្នៅ ស្រុកសន្ទុក

ទី៣៖ នៅចំនុចបឹងរាល ឃុំកំពង់គោ និងបឹងបន្ទះជាល ឃុំ សាន់គរ ស្រុកកំពង់ស្វាយ។

ជាលទ្ធផល ការបង្រ្កាបបានសរុបរួមមាន៖ របាំងសាច់អួន ៧របាំងប្រវែង ១៨០០ម៉ែត្រ, របាំងស្បៃមុង ៣របាំងប្រវែង ២២០ម៉ែត្រ, បង្គោល ១១៨០ដើម, ឡុក ៩គ្រឿង, លូ ១៨មាត់, ត្រី ៣០គីឡូក្រាម , មងរាយប្រវែង៨០០ម៉ែត្រ ហើយប្រជាពលរដ្ឋក៏បាន រុះរើបំផ្លាញចោលដោយខ្លួនឯង នូវរបាំងសាច់អ៊ូនចំនួន ០៥របាំង ប្រវែង ៧០០ម៉ែត្រផងដែរ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ហ៊ុន ឌីម៉ូ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។