ពលករខ្មែរមួយរូបស្លាប់នៅប្រទេសថៃ ដោយមិនដឹងមូលហេតុច្បាស់លាស់

សាកសពយុវជនម្នាក់ ឈ្មោះ ឈន បឿន ត្រូវ​បានក្រុមគ្រួសារ​ទៅទទួលយក​ពីក្រុមហ៊ុន​អេឡិកត្រូនិច​ផ្នែកផ្សារដែកមួយនៅក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដើម្បីធ្វើបុណ្យ​តាមប្រពៃណីកាល​ពីយប់ថ្ងៃ​អាទិត្យ​ទី៥​ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។​

សាកសព ដែលត្រូវបានបញ្ជូនមកដោយតំណាងក្រុមហ៊ុនថៃខាងលើ ត្រូវបានតំណាងក្រុមហ៊ុនបញ្ជាក់ថា បាន​ស្លាប់ ដោយសារគ្រោះថា្នក់ចរាចរណ៍ម៉ូតូបុកគ្នា ប៉ុន្តែឪពុកម្តាយសព នៅតែមិនអស់ចិត្ត ដោយ​សង្ស័យ​ថា ជាការស្លាប់ក្នុងគ្រោះថ្នាក់ការងារច្រើនជាង។

ទោះជាយ៉ាងនេះក្តី ករណីនេះ មិនមានអជ្ញាធរណាជួយអើពើរស៊ើបអង្កេត រកការពិតជូនពួកគាត់ឡើយ នេះ​បើ​តាមការអះអាងរបស់ឪពុកម្តាយសព នៅក្នុងភូមិថ្មី ឃុំទីប៉ូ ស្រុកសន្ទុក ខេត្តកំពង់ធំ។ នេះ បាន​បង្ករ​ជា​ការ​ភ័យបារម្ភជាខ្លាំងសម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំជាមួយគ្នា ដែលមានកូនចៅ កំពុងនៅធ្វើការជាពលករនៅក្នុងប្រទេសថៃ ដែលក្នុងមួយភូមិៗមិនតិចជាង ២០នាក់ទេនោះ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ជ្រៀម វឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។