អគ្គី​ភ័យ​ឆេះផ្ទះ​ពល​រដ្ឋ​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ​ចំថ្ងៃ​សែន​ចិន​ទី​មួយ​

អគ្គីភ័យបានឆាបឆេះផ្ទះពលរដ្ឋនៅក្នុងសង្កាត់ជ្រោយចង្វារ (រូបថតហ្វេសប៊ុក)

អាជ្ញាធរមានសមត្ថកិច្ចឲ្យដឹងថា អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​ពល​រដ្ឋ​នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ ចំថ្ងៃសែន​ចិន​ទី​មួយ​។

ប្រធាន​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គីភ័យ​ស្នងការ​ដ្ឋាន​នគរបាល​រាជ​ធានីភ្នំពេញ​លោក ព្រហ្ម យ៉ត បាន​ប្រាប់​វី​អូ​ឌី​ថា អគ្គី​ភ័យ​នេះ​បាន​ឆាប​ឆេះ​ឡើង​នៅ​ម៉ោង​ប្រមាណ​៤ល្ងាច​នេះ នៅភូមិកៀនឃ្លាំង ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែល​ព័ត៌មាន​ជាបឋម វា​បាន​បំផ្លាញផ្ទះ​ ដែលមាន​​ជាង​១០បន្ទប់ ហើយពុំមានមនុស្សរងគ្រោះនោះទេ។

លោក​បន្ថែម​ថា ​រហូត​មក​ដល់​ម៉ោង​៥​នេះ ​អគ្គី​ភ័យ​បាន​រលត់​ទាំង​ស្រុង​ហើយ​ ខណៈ​លោក​ពុំ​ទាន់​អាច​បញ្ជាក់​ពី​មូល​ហេតុ​បាន​នៅឡើយ​ទេ។

បើ​តាម​លោក​ ព្រហ្ម យ៉ត ក្នុង​រយៈពេល​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ស្នង​ការ​ដ្ឋាន​គរ​បាល​រាជ​ធានីភ្នំពេញ​បាន​ត្រៀម​ឡាន​ពន្លត់​អគ្គីភ័យ​ចំនួន​៤៨គ្រឿង​ ដើម្បី​ត្រៀម​ទប់​ស្កាត់​អគ្គីភ័យ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ