មនុស្ស​ជិត​៥៥០០​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​២​ខែ​កន្លះ

មនុស្ស​ដល់​ទៅ​ជិត ៥៥០០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​រយៈ​ពេល ២​ខែ​កន្លះ​កន្លង​មក​នេះ។

របាយការណ៍​បង្ក្រាប​គ្រឿង​ញៀន ដែល​ត្រូវ​បាន​ផ្សាយ​លើ​វេបសាយ​នគរបាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​កម្ពុជា បាន​បង្ក្រាប​គ្រឿង​ញៀន​ដល់​ទៅ ២៣៩៣​ករណី នៅ​ទូទាំង​ប្រទេស គិត​ចាប់​ពី​ថ្ងៃ​ទី​០១ ខែមករា រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែ​មីនា​នេះ ដោយ​រឹប​អូស​គ្រឿង​ញៀន​បាន​ជាង ២០​គីឡូក្រាម និង ៣១១១កញ្ចប់​ និង​ឃាត់​ខ្លួន​មនុស្ស​បាន ៥៤៩០​នាក់ ក្នុង​នោះ​មាន​ស្ត្រី ៥៥៩​នាក់។

របាយការណ៍​របស់​សមត្ថកិច្ច បាន​បង្ហាញ​លម្អិត​ថា សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​បាន ១១៤៤​ករណី កាល​ពី​ខែ​មករា​កន្លង​មក មុន​នឹង​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន ធ្លាក់​មក​នៅ​ត្រឹម ៩២១​ករណី នៅ​ខែ​កុម្ភៈ​កន្លង​មក​នេះ។

នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ទាំង​នោះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ ២៧៧៣​​នាក់ កាល​ពី​ខែ​មករា មុន​នឹង​ឃាត់​ខ្លួន​មនុស្ស ២០៥៣​នាក់​ទៀត នៅ​ខែ​កុម្ភៈ​កន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ