ភិន សុដាលីស ប្រកាសថា​ ​​ប៉ែន ចំរ៉ុង គ្មាន​ថ្ងៃ​​​​បាន​ថែ​​​​ទាំកូនស្រី

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨​ ម៉ោង 8:47 AM | កំសាន្ដ | 0 | 1707 លោក ប៉ែន ចំរ៉ុុងនិងភិន សុដាលីស(រូបថតពីហ្វេសប៊ុក)

​តបនឹង​​​​​​ការ​​​​​​​​​ប្រកាស​នៅលើបណ្ដាញហ្វេសប៊ុកថា​​​អោយតែ​​អ្នកនាង ​ភិន សុដាលីស ​​​​បើក​ផ្លូវអោយជួប​​​​មុខ​កូនស្រី ​​​គឺលោក ប៉ែន​ ចំរ៉ុង នឹង​ហោះទៅជួប​ភ្លាម​​​​ មិន​ថា​លោកស្ថិតនៅក្រៅស្រុក ​​​អ្នកនាង ​​ភិន សុដាលីស បាន​អះអាងថា លោក​​គ្មានថ្ងៃ​បានជួបមុខកូន​​ស្រី​របស់អ្នកនាងនោះទេ ​ដោយ​អ្នកនាងប្រកាសថា​​​លោកមិនសមជា​ឪពុក និង​​​មិនសម​នឹង​​​​​មានការ​នឹករលឹកចំពោះកូនស្រី​។

​​​​ការលើកឡើងរបស់អ្នកនាង​​ គឺស្រប​នឹង​​​​ការ​បង្ហោះ​របស់​​លោក អ៊ិន សុភិន កាលពី​ព្រឹកថ្ងៃទី​​​​១៤ មីនា ដែល​​​ថា​​លោក​ ប៉ែន​ ចំរ៉ុង ​​គឺជាឃាតក​​​​​​​ប៉ងសម្លាប់កូន​ខ្លួនឯង ប៉ុន្តែដល់ពេលដែលកូននោះធំ បែរជាថ្ងូរ​នឹក​កូន។

អ្នកនាង​ ភិន សុដាលីស ​និយាយថា​​​​​​អ្នកនាង​​ គ្មានថ្ងៃ​​អភ័យទោស​អោយ​លោក ប៉ែន ចំរ៉ុង បានទេ បើទោះជា​​ពេលវេលា​​ឈឺចាប់​​ត្រូវបានរសាត់ឆ្ងាយ​​​​​​​​អស់ប្រមាណ​ជាង​​មួយឆ្នាំ​មកទល់ពេលនេះ។ អ្នកនាងនៅតែប្រកាសថា​​​​​លោកប៉ែន ចំរ៉ុង ​មិនសម​នឹង​ប្រើពាក្យថា​នឹកកូន និង​ចង់ជួបមុខ​កូនស្រី ​​​និងរឹតតែមិនគួរនឹងប្រើ​​សម្ដីថា​​​នៅ​ក្បែរ​កូនស្រី
ចង់​មើលថែកូនស្រី​​​ដូចដែល​លោកបាន​​​​បង្ហាញ​ក្នុងកិច្ចសម្ភាសន៍ទៅទៀត ដោយសារតែកូនស្រីដែលជាដំណក់ឈាមរបស់​​លោក ​​​អ្នកនាង​ថា​​បានស្លាប់បាត់​ហើយ​​តាំង​ពីពេលគេមិនទាន់កើត។

អ្នកនាង​​​ថា​គឺជារឿង​ឈឺចាប់ចាប់ ដែល​​​ក្នុងពេល​​​​ឈ្លោះគ្នា​​​​លោក ប៉ែន ចំរ៉ុង ​​​​​បានបង្ខំអោយអ្នកនាង​ទម្លាក់​ក្មេងនេះចោល និង​បាន​​​​​​​​​ប្រកាសថា​​​​​​​​​​នេះជា​មិនមែនជាឈាមរបស់​ខ្លួននៅចំពោះ​មុខតុលាការ ប៉ុន្តែ​​​ក្រោយពេលដែល​​​​​កូនធំធាត់ស្រាប់តែ​​​ពោលនឹកកូននិង​​​ចង់ជួប​កូន ដែលអ្នកនាងថា​​មិនអាច​ទទួលយកបាន​។

​អ្នកនាង​​​​​​​​​បាន​បង្ហាញអារម្មណ៍អស់សំណើច និងថា​​​​​សម្ដីរបស់លោក ប៉ែន ចំរ៉ុង គឺ​​​​​​ជាការ​​​​បញ្ឆោតត្រជៀក​​​មហាជន ដើម្បី​​​ប្រជាប្រិយភាព ​និងថា​ដើម្បីអោយ​​មានការ​​​យល់ថា​​លោកគឺជា​​​​​ឪពុក​ដែលមានការទទួលខុសត្រូវប៉ុណ្ណោះ ​ប៉ុន្តែ​សម្រាប់អ្នកនាង​​គឺ​​ស្ដាប់​​ហើយខ្លាច។

អ្នកនាងនិយាយថា​ «​​​​​​​​​គាត់ពូកែ​​​Drama (សម្ដែងឆាកល្ខោន) ណាស់ ​​តែចង់ប្រាប់​​ថា​​កាន់តែនិយាយកាន់តែចង់ក្អួត​
​​​ហើយកុំសង្ឃឹមថា​ខ្ញុំ​អោយ​​ជួប​មុខកូន​​​​​​​»។

​​​​​​​​អ្នកនាងនៅតែប្រកាសថា​​គ្មានថ្ងៃ​អោយកូនស្រី​បានជួប​មុខ​​លោក ប៉ែន ចំរ៉ុង ​ដោយផ្ទាល់​ក្នុងនាមជា​​​​ឪពុកកូននោះទេ គឺលើកលែងតែ​​​​​​​នោះជាការជួបដោយចៃដន្យ ​​ដែល​នាងមិនបាន​ដឹងមុន។ ​​អ្នកនាង​នៅតែ​​​​​​​ប្រកាសថា​​​​មិនចង់​ឮឈ្មោះលោក ប៉ែន ចំរ៉ុង និង​​មិនអាច​​​អោយកូន​​​​​ទទួលបាន​នូវការ​​​​​​​​​​​​​​​​អោប​ថើប​​ពី​​​​​​​​​លោក​ដាច់ខាត បើទោះជាលោក​​បានប្រកាសថា​​ចង់​​​​នៅ​ក្បែរ​កូនស្រីមិនខុសពី​​ឪពុកទាំង​ពួង។

​ការលើកឡើងរបស់​អ្នកនាង គឺតែប៉ុន្មាន​ម៉ោង​​​បន្ទាប់ពី​​ព័ត៌មានជុំវិញ​​​​​​​​​​​​​ការ​​ប្រកាសរបស់លោក ប៉ែន ចំរ៉ុង ​ថា​នឹក​កូនណាស់ ចង់មើលថែ​កូនណាស់ ត្រូវបាន​បង្ហោះឡើងប៉ុណ្ណោះ ខណៈដែល​នេះ​​ការ​ឆ្លើយ​ឆ្លង​ចំពោះគ្នានេះក៏កំពុងធ្វើអោយ​​រឿងរ៉ាវដែលធ្លាប់​​​​ធ្វើអោយ​​លោក ប៉ែន ចំរ៉ុង អាម៉ាស់កាលពីមួយ​រយៈពេលមុន ត្រូវបាន​​​​ផ្ទុះឡើងជាថ្មី។

​​​​ក្រោយ​ប្រតិកម្មរបស់​អ្នកនាង ភិន ​សុដាលីស ​គេមិនឃើញ​​​មាន​ការ​ឆ្លើយ​តប​ពីលោក ប៉ែន ចំរ៉ុង ជាថ្មីទៀតនោះទេ ​​​ប៉ុន្តែ​បើ​យោងតាមការ​​​​​​​​​ផ្ដល់សម្ភាសន៍របស់លោក ប៉ែន ចំរ៉ុង គឺលោក​បញ្ជាក់ថា​​រវាងលោក និងអតីតភរិយា​​​​គឺជា​​អតីតកាល ប៉ុន្តែសម្រាប់​​​​​ជាមួយកូន គឺលោកនៅតែ​​ចង់​​​បំពេញតួនាទីជា​ឪពុក៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required