មនុស្ស២នាក់ស្លាប់និង៣នាក់របួសករណីផ្ទុះគ្រាប់បែកនៅខេត្តកំពង់ស្ពឺ

អាជ្ញាធរមានសមត្ថកិច្ចកំពុងលើកសពចូលឡានសាម៉ុយនៅខេត្តកំពង់ស្ពឺ (រូបថត៖ Swift News)

យ៉ាងហោចណាស់ មនុស្ស​២​នាក់បាន​ស្លាប់ ក្នុង​នោះ​មាន​​បរទេស​ម្នាក់​ និង​៣នាក់ទៀត​រងរបួស ​ក្នុង​ករណី​ផ្ទុះគ្រាប់​បែក​នៅ​ទី​លាន​ហាត់​ឯក​ជន​ ក្នុង​តំបន់បន្ទាយ​ទាហាន ACO ស្ថិត​នៅភូមិ​ក្រឡាញ់​ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​ខេត្ត​កំពង់​ស្ពឺ។ នេះ​បើតាម​អ្នក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិលោក ឈុំ សុជាតិ។

បើតាមលោក ​ឈុំ សុជាតិ ​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នោះ ​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៣រសៀសថ្ងៃ​ទី​១៥មីនានេះ ដោយថា នៅ​​មិន​ទាន់​ដឹង​ច្បាស់​ពី​មូល​ហេតុ​ពិត​ប្រាកដ​នៃ​ការ​ផ្ទុះ​នោះ​នៅឡើយ​ទេ។

លោក​ថា៖ ​«គ្រាន់​តែ​ខ្ញុំ​សួរ​ទៅ​ខាង​ហ្នឹងគេ​ថា​ គ្រាប់​ហ្នឹង​អត់​ផ្ទុះ ​ដល់​ពេល​ទៅ​រើស​ទៅ​ក៏​ផ្ទុះ​ទៅ ហើយ​ព័ត៌មាន​អំបាញ់​មិញ​ថា​ បោក​គ្រាប់​បែក ហាត់​បោក​គ្រាប់​បែក បាញ់​គ្រាប់​ពិតប្រាកដ តែ​គ្រាន់​តែ​ដឹង​ថា​ ផ្ទុះ​ប៉ុហ្នឹង​សិនចុះ! យ៉ាង​មិច​ យ៉ាង​ណា​ចាំ​ថែម​ទៀត​នេះ ជា​ព័ត៌មាន​បឋម​សិន»​ ។

លោក ​ឈុំ សុជាតិ បន្ថែម​ថានៅពេល​នេះ​ ទាំង​សាក​សពនិង​អ្នក​របួស ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់​ស្ពឺ ហើយ​ព័ត៌មាន​បន្ថែម​យ៉ាង​ណា​ លោក​នឹ​ង​ជូន​ជាព័ត៌មាន​នាពេល​ក្រោយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ