នាយករដ្ឋមន្ត្រី​អង់គ្លេស​ធ្វើ​យុទ្ធនាការ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​សម្រេច​ចិត្ត​បន្ត​នៅក្នុង​EU

​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក David Cameron (រូបភាពពី​Channel News Asia)

នាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron កាលពីថ្ងៃសៅរ៍ម្សិលមិញ បានចាប់ផ្តើមធ្វើយុទ្ធនាការរបស់លោក ដើម្បីឲ្យប្រជាពលរដ្ឋសម្រេចចិត្តបន្តនៅក្នុងសហភាពអឺរ៉ុប(EU)បន្តទៀត ដើម្បីផលប្រយោជន៍ជាតិ។

លោក David Cameron លើកឡើងថា បើអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនឹងជួបបញ្ហាច្រើនគឺ ប៉ះពាល់ដល់សេដ្ឋកិច្ច ព្រោះអង់គ្លេសបានវិនិយោគនៅក្នុងតំបន់នេះ រាប់ពាន់លានផោន។ នេះបើតាមសារព័ត៌មានChannel News Asia។

លោក Cameron កំពុងធ្វើយុទ្ធនាការ ដើម្បីនយោបាយទៅថ្ងៃអនាគតរបស់លោក ដែលគេនឹងធ្វើប្រជាមតិនៅថ្ងៃទី២៣ ខែមិថុនា ដើម្បីសម្រេចថា តើពលរដ្ឋអង់គ្លេសភាគច្រើនចង់នៅ ឬចង់ចាកចេញពីសហភាពអឺរ៉ុប។ លោកថ្លែងថា ប្រជាជនអង់គ្លេសគួរបោះឆ្នោតបន្តនៅក្នុងសហភាពអឺរ៉ុប។

ទន្ទឹមនឹងនេះ លោក Jeremy Corbyn មេដឹកនាំគណបក្សប្រឆាំង គឺគណបក្សការងារ បានរៀបចំការប្រមូលផ្តុំទ្រង់ទ្រាយធំមួយនៅក្នុងទីក្រុងឡុងដើម្បីយុទ្ធនាការនេះ។

លោក Cameron និង Corbyn គឺជាដៃគូរប្រជែងនយោបាយដ៏ធំបំផុត ប៉ុន្តែពួកគេទាំងពីរធ្វើយុទ្ធនាការជាទ្រង់ទ្រាយធំរួមគ្នា ដើម្បីឲ្យប្រជាពលរដ្ឋសម្រេចបោះឆ្នោតដាក់ប្រទេសស្ថិតនៅក្នុងសហភាពអឺរ៉ុបបន្តទៀត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ