ក្រសួងសុខាភិបាលណែនាំវិធីសាស្ត្រការពារនិងព្យាបាល​ជំងឺផ្តាសាយធំ​

រូបតំណាង

ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ ជំងឺផ្តាសាយធំ នៅក្នុងរដូវភ្លៀងដែលអាចកើតមានឡើងច្រើន ហើយបានណែនាំវិធីសាស្ត្រមួយចំនួន​ដើម្បីការពារ និង ព្យាបាលឲ្យកាន់តែមានប្រសិទ្ធភាព។​

តាមការផ្សព្វផ្សាយរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានលើកឡើងថា នៅកម្ពុជាក្នុងរដូវភ្លៀង មានឆ្លងជំងឺផ្តាសាយច្រើនបង្កឡើងឲ្យមានគ្រុនក្តៅ ឈឺក ក្អកស្ងួត និង អាចវិត្តន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ។​ ចំពោះវិធីសាស្ត្រក្នុងការការពារគឺត្រូវពាក់ម៉ាស់ឬ ប្រើកន្សែងខ្ទប់មាត់ពេលក្អកឬ កណ្តាស់។​

នាយកដ្ឋាននេះពន្យល់ថា វិធីសាស្ត្រក្នុងការព្យាបាល ប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ ។ ការណែនាំបញ្ជាក់ទៀតថា ការប្រើថ្នាំផ្សះមិនមានប្រសិទ្ធភាព សំលាប់មេរោគនេះទេ ថែមទាំងសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។

ក្រសួងបញ្ជាក់ទៀតថា បើសិនជា ការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវត្តន៏ទៅជាហត់ខ្លាំង ត្រូវទៅពិគ្រោះជំងឺជាមួយគ្រួពេទ្យ ដើម្បីទទួលបានថ្នាំសម្លាប់មេរោគផ្តាសាយឈ្មោះ Tamiflu៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ