អាជីវករនាំបន្លែចូលពីថៃផ្ទុះការតវ៉ាចោទសមត្ថកិច្ចខ្មែរថាគាបទារប្រាក់

អាជីវករខ្មែរដែលនាំបន្លែផ្លែឈើពីថៃប្រមាណ​៣០នាក់​ផ្ទុះការតវ៉ានៅច្រកព្រំដែនអន្តរជាតិព្រំជាប់ព្រំប្រទល់ខេត្តប៉ៃលិនរបស់កម្ពុជា និង ខេត្តចាន់បុរីរបស់ថៃ ដោយចោទថា មន្ត្រីគយកម្ពុជាគាបសង្កត់ទារលុយពីពួកគាត់ ខណៈប្រាក់ចំនេញរកបានតិចតួច។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីព្រឹកថ្ងៃពុធម្សិលមិញ អាជីវករនាំបន្លែផ្លែឈើចូលពីថៃតវ៉ា ចោទថា ថ្មីៗនេះ មន្ត្រីគយកម្ពុជាទារប្រាក់ពីពួកគាត់ដែលដឹកបន្លែ១ម៉ូតូពី១ម៉ឺនទៅ២ម៉ឺនរៀល។ ពួកគាត់ថា បច្ចុប្បន្នទទួលបានប្រាក់ចំនេញតិច បើមានការទារប្រាក់បែបនេះ ធ្វើឲ្យជីវភាពពួកគាត់កាន់តែជួបការលំបាក។​  ​

ពលរដ្ឋតវ៉ាអះអាងថា ប្រធានគយមុនមិនយកប្រាក់ទេ សម្រាប់ការដឹកបន្លែតិចតួច ប៉ុន្តែមន្ត្រីគយក្រោយនេះបែរជាតម្រូវឲ្យបង់ប្រាក់ទោះបន្លែតិចតួចក្តី។​

ប្រធានគណៈកម្មការច្រកអន្តរជាតិព្រំ លោក សុខ ដាវុធ ថ្លែងថា ការទារលុយនោះគឺជាកិច្ចការរបស់មន្ត្រីគយ ទោះយ៉ាងណាលោក​ថា បញ្ហានេះបានដោះស្រាយរួចរាល់អស់ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ