ហុងដាប្រកាសប្រមូលរថយន្តជាង​​​​​​​​​​​​២លានគ្រឿងដោយសារកំហុសអាគុយ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 8:37 AM | អន្តរជាតិ | 0 | 5379

ក្រុម​ហ៊ុន Honda Motor បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ក្រុមហ៊ុន​នេះ​នឹង​ប្រមូល​រថយន្ត ២​លាន ១​សែន​គ្រឿង​ ត្រឡប់​មក​វិញ នៅ​ទូទាំង​ពិភព​លោក ដើម្បី​ផ្លាស់​សេនស័រ​ប្ដូរ​អាគុយ ដែល​អាច​បង្ក​ជា​អគ្គិភ័យ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​មួយ​នេះ បាន​ឲ្យ​ដឹង​ថា ការ​ប្រមូល​រថយន្ត​ត្រឡប់​មក​វិញ​នេះ រួម​មាន​រថយន្ត​ម៉ាក Honda Accord ចំនួន ១​លាន ១៥​ម៉ឺន​គ្រឿង ស៊េរី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៦ នៅ​សហរដ្ឋ​អាមេរិក និង​រថយន្ត​ស៊េរី​ដដែល​នេះ​ជិត ១​លាន​គ្រឿង​ទៀត នៅទីផ្សារ​ដទៃ​ទៀត ដើម្បី​ផ្លាស់​ប្ដូរ​សេនស័រ​អាគុយ ១២​វ៉ុល។

ក្រុមហ៊ុន​នេះ​និយាយ​ថា ខ្លួន​បាន​ទទួល​សេចក្ដីរាយការណ៍​អំពី​បញ្ហា​អគ្គិភ័យ​ឆេះ​ម៉ាស៊ីន​រថយន្ត​ចំនួន ៤​ករណី នៅ​អាមេរិក និង​មួយ​ករណី​ទៀត​នៅ​កាណាដា ប៉ុន្តែ ពុំ​បណ្ដាល​ឲ្យ​មនុស្ស​រង​គ្រោះ​ថ្នាក់​នោះ​ឡើយ។

ក្រុមហ៊ុន​បន្ថែម​ថា រថយន្ត​ជិត ៤​ពាន់​គ្រឿង​ទៀត​ដែល​មាន​ប័ណ្ណ​ធានា​នៅ​អាមេរិក ក៏​មាន​បញ្ហា​បែប​នេះ​ផង​ដែរ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required