អតីតប្រធានាធិបតីហ្វីលីពីនប្រឈមការចោទប្រកាន់ជុំវិញការដឹកនាំខ្ជីខ្ជា

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក បេនីកណូ អាហ្គីណូ នឹង​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​តុលាការ ជុំ​វិញ​​ការ​បង្ក្រាប​អំពើ​ភេរវកម្មដ៏​ខ្ជីខ្ជា ដែល​បាន​បណ្ដាល​ឲ្យ​មន្ត្រី​ប៉ូលិស​ឆ្នើម ៤៤​នាក់ ស្លាប់​ កាល​ពី​ឆ្នាំ​២០១៥។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​បាន​ដក​ស្រង់​សម្ដី​រដ្ឋ​អាជ្ញា​រដ្ឋាភិបាល​ពិសេស​មួយ​រូប។

ការិយាល័យ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល បាន​និយាយ​ថា លោក អាហ្គីណូ ដែល​បាន​ចប់​អាណត្តិ​ដឹកនាំ​ប្រទេស ៦​ឆ្នាំ​​កាល​ពី​ឆ្នាំ​មុន​នោះ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​ដណ្ដើម​អំណាច និង​អនុញ្ញាត​ឲ្យ​មេ​ប៉ូលិស​ លោក អាឡាំង ពូរីស៊ីម៉ា ដែល​ត្រូវ​បាន​ដក​បញ្ឈរ​ជើង​ហើយ​នោះ ឲ្យ​ដឹកនាំ​កង​កុម្ម៉ង់ដូ ធ្វើ​ប្រតិបត្តិការ​​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​មួយ​កាល​ពី​ខែ​មករា ឆ្នាំ​២០១៥។

លោក អាហ្គីណូ អាច​ប្រឈម​មុខ​ជាប់​គុក​ជាច្រើន​ឆ្នាំ​ ​ប្រសិនបើ​រក​ឃើញ​ថា​មាន​ទោស​នោះ ប៉ុន្តែ ភ្លាមៗ​នេះ អ្នក​សារព័ត៌មាន​ពុំ​អាច​ទាក់​ទង​លោក​ឲ្យ​បញ្ជាក់​អំពី​រឿង​នេះ​បាន​ទេ។ ជំនួយការ​របស់​លោក អាហ្គីណូ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក អាហ្គីណូ នឹង​ជជែក​ជាមួយ​មេធាវី​របស់​លោក​អំពី​បញ្ហា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ