អ្នកស្ម័គ្រចិត្តអាមេរិកទាំង៦៩នាក់ នឹងស្បថចូលបំពេញការងារនៅកម្ពុជា

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William Heidt នឹងធ្វើពិធីស្បថដល់ជនជាតិអាមេរិកចំនួន៦៩នាក់ ដែលជាសមាជិកថ្មីនៃក្រុមទី១០ នៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps  នៅកម្ពុជា ក្នុងពិធីពិសេសមួយនៅឯសណ្ឋាគារ Himawari ក្នុងរាជធានីភ្នំពេញ វេលាម៉ោង៨និង៣០ព្រឹក ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ខាងមុខ។ នេះដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាចេញផ្សាយថ្ងៃទី១៤ ខែកញ្ញា ម្សិលមិញ។

ពិធីសម្បថនេះប្រព្រឹត្តទៅចំពេលជាមួយគ្នានឹងការប្រារព្ធខួបលើកទី១០នៃវត្តមានរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជា។ ជាពិសេសអ្នកស្ម័គ្រចិត្តចំនួន៦នាក់ដែលក្នុងនោះមានអ្នកស្ម័គ្រចិត្តជាជនជាតិអាមេរិកដើមកំណើតខ្មែរម្នាក់ឈ្មោះ កឹម ថាច់ ក៏នឹងរងចាំឆ្លើយសំណួររបស់ក្រុមអ្នកសារព័ត៌មាននៅក្រោយពិធីស្បថនោះផងដែរ។

គួរបញ្ជាក់ថាទីភ្នាក់ងារ Peace Corps ត្រូវបានបង្កើតឡើងដោយអតីតប្រធានាធិបតីអាមេរិក លោក John F. Kennedy ក្នុងឆ្នាំ១៩៦១ ដើម្បីជម្រុញសន្ដិភាពនិងមិត្តភាពក្នុងពិភពលោក។ គោលបំណងរបស់ទីភ្នាក់ងារ Peace Corps គឺដើម្បីអភិវឌ្ឍសមត្ថភាពរបស់មនុស្សប្រុសស្រីនៅក្នុងបណ្ដាប្រទេសដែលពាក់ព័ន្ធនិងលើកកម្ពស់ការយោគយល់គ្នារវាងសហរដ្ឋអាមេរិកនិងប្រទេសដទៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ