ខ្យល់ព្យុះវាយប្រហារនៅភាគអាគ្នេយ៍នៃប្រទេសចិន

ខ្យល់ព្យុះ មេរ៉េនទី វាយប្រហារខ្លាំងនៅភាគអាគ្នេយ៍នៃប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានភ្ជាប់ជាមួយខ្យល់ និងភ្លៀងខ្លាំង ហើយចរន្តអគ្គិសនីបានកាត់ផ្តាច់ផ្អាកការប្រើប្រាស់បណ្តោះអាសន្ន។

អាជ្ញាធរប្រកាសថានេះជាខ្យល់ខ្លាំងកើតមានឡើងនៅក្នុងឆ្នាំនេះ ប៉ុន្តែទោះជាយ៉ាងណា មិនទាន់មានការបូកសរុបពីចំនួននៃការខូចខាតនៅឡើយ។ ព្យុះនេះត្រូវបានគេរាប់បញ្ជូលជាប្រភេទព្យុះដែលមានកម្លាំងបោកបក់ខ្លាំងនៅចិន បន្ទាប់ពីបោកបក់នៅភាគខាងត្បូងនៃដែនដីតៃវ៉ាន់បានធ្វើឲ្យមានភ្លឿងខ្យល់បាក់ដី។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រូបភាពដែលបង្ហាញដោយទីភ្នាក់សារព័ត៌មានរដ្ឋចិនគឺបង្ហាញពីភាពនៃការខូចខាតផ្លូវ ការបាក់ផ្ទះនិងដើមឈើនៅតំបន់ខ្យល់ព្យុះ។ ចំណែកជើងហោះហើរនិងសេវាកម្មរថភ្លើងដឹកអ្នកដំណើររាប់សិបគ្រឿងបានប្រកាសលប់ចោលការដឹកអ្នកដំណើរដោយសារបញ្ហាព្យុះនេះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួរបានចុះផ្សាយថា នេះជាខ្យល់ព្យុះដែលខ្លាំងបំផុតបានវាយប្រហារប្រទេសគិតតាំងពីឆ្នាំ១៩៤៩មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ