សិទ្ធិទទួលបានការថែទាំនិងសិទ្ធិចូលរួមការងារក្នុងសង្គមរបស់ជនពិការ

អភិបាលរងស្រុកបរិបូណ៍ អំពាវនាវដល់ក្រសួងនឹងមន្ទីពាក់ព័ន្ធ ព្រមទាំងសាធារណៈជនទាំងអស់​ ត្រូវផ្តល់សិទ្ធិក្នុងការទទួលបានសេវាថែទាំសុខភាព និងសិទ្ធិចូលរួមការងារក្នុងសង្គមឲ្យបានស្មើភាពគ្នាដល់ជនពិការ ដូចមនុស្សទូរទៅផងដែរ។

ការថ្លែងបែបនេះធ្វើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយមួយ នាថ្ងៃទី ១៣ ​ខែកញ្ញានេះ នៅភូមិអូរ ឃុំពពេល ខេត្តកំពង់ឆ្នាំង ដែលមានមនុស្សចូលរួមប្រមាណជាង ២០នាក់។

អភិបាលស្រុកបរិបូណ៍លោកស្រី សេង សុភាព បានមានប្រសាសន៍ថា ជនពិការក៏ត្រូវតែមានសិទ្ធិស្មើនិងមនុស្សទូរទៅដែរ ជាពិសេស គឺសិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិចូលរួមការងារក្នុងសង្គម។
គួរំលឹកផងដែរថាថ្មីៗនេះរាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសមួយ ដោយតម្រូវឲ្យគ្រប់ក្រសួង ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ ត្រូវតែទទួលយកជនការដែលមានសមត្ថភាព ឲ្យចូលបម្រើរការងារ បើក្រសួងឬស្ថាប័នណាបដិសេធ មិនទទួលយកជនពិការឲ្យចូលបម្រើការងារនោះទេ នឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់។

ដោយពលរដ្ឋធ្នកសារព័ត៌មាន ខេត្តកំពង់ឆ្នាំង លោក គឹម សេង

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។