អង្គការទស្សនៈពិភពលោកផ្ដល់ស្ថានីយ៍ចម្រោះ​ទឹក​ដល់​សហគមន៍​១នៅបន្ទាយ​មាន​​ជ័​យ​

អង្គការទស្សនៈពិភពលោក (World Vision) បានផ្ដល់ស្ថានីយ៍ចម្រោះទឹក​សម្រាប់បរិភោគ និងសម្ភារៈ​មួយចំនួន ដល់ពរដ្ឋនៅ​សហគមន៍មួយឈ្មោះថា​ ស្ពានស្រែងរីករាយដែលស្ថិតនៅ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក។

គណៈកម្មការអង្គការទស្សនៈពិភពលោក ស៊ូ សំអាង បានឲ្យដឹងកាលពីខែកក្តដាកន្លងទៅ ថាស្ថានីយ៍ចម្រោះទឹក​សម្រាប់បរិភោគ (ទឹកសុទ្ធ) និងសម្ភារៈមួយចំនួនដូចជា ម៉ូតូកង់បី ១គ្រឿង ដបទឹកសុទ្ធ​ចំណុះ២០លិត្រ ៥០០ដប និង ឧប្បករណ៍មួយចំនួនទៀត សរុបជាទឹកប្រាក់ជិត ៣ម៉ឺនដុល្លា ដល់សហគន៍​ ដើម្បីឲ្យប្រជាពលរដ្ឋក្នុងសគមន៍ បានបរិភោគនៅទឹកមានសុវត្តិភាព និងបន្ថយការចំណាយក្នុការទិញទឹកសុទ្ធក្នុងតម្លៃថ្លៃ ។

សហគមន៍ស្ពានស្រែងរីករាយ ស្ថិតនៅឃុំស្ពានស្រែងមាន ០៦ ភូមិនិងមានប្រពលរដ្ឋជិត១ពាន់ គ្រួសារ​ ដែលមានប្រជាជនសរុបជាង ៤០០០នាក់។

រាយការណ៍ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក សន តាំ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។