យុទ្ធនាការបង្ក្រាបគ្រឿងញៀន៤ថ្ងៃនៅសិង្ហបុរីឃាត់ខ្លួនបាន​៨១នាក់​

អាជ្ញាធរសិង្ហបុរីបានបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀន រយៈពេល​៤ថ្ងៃ ហើយត្រូវបិទបញ្ចប់នៅត្រឹមព្រឹកថ្ងៃសុក្រនេះ ហើយឃាត់ខ្លួនជនសង្ស័យចំនួន​៨១នាក់។​

តាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia របស់សិង្ហបុរី បានឲ្យដឹងថា យុទ្ធនាការបង្ក្រាបគ្រឿងញៀននេះ​ធ្វើឡើងនៅទូទាំងប្រទេស ដោយមានការសហការពីអាជ្ញាធរពាក់ព័ន្ធ។​

ក្នុងយុទ្ធនាការនេះ បានរកឃើញគ្រឿងញៀនប្រមាណ​៥ប្រភេទ​។ ចំណែកអ្នកតែត្រូវបានឃាត់ខ្លួនក្នុងចំណោម​៨១នាក់នោះ មានពីរនាក់ជាជនជាតិសិង្ហបុរីគឺបុរស ៤៧ឆ្នាំ និងស្ត្រីម្នាក់ទៀត​អាយុ៤៩ឆ្នាំ។​

ទោះយ៉ាងណាក្នុងយុទ្ធនាការនេះ គ្រឿងញៀនដែលរឹបអូសបានមានចំនួន​តិចតួចតែប៉ុណ្ណោះ ហើយយុទ្ធនាការនៃការបង្ក្រាបនៅតែបន្តទៀត ទៅកាន់តំបន់ដែលមានការសង្ស័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ