លោក ហ៊ុន សែន ថារដ្ឋាភិបាលមិនមែនជាអ្នក​បិទ ​ខេមបូឌា ដេលី

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រទី១៥កញ្ញានេះថ្លែងថា រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក​មិនបាន​បិទសារព័ត៌មាន​ ខេមបូឌា ដេលី នោះទេ គឺលោកថា​សារព័ត៌មាននេះ​​មិនបង់ពន្ធទៅតាមច្បាប់ ហើយសម្រេចបិទការផ្សាយដោយខ្លួនឯង។​

នៅក្នុងពិធីជួបជាមួយកម្មករនៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលការចោទប្រកាន់នានាដែលថា កម្ពុជាជាអ្នកបិទសារព័ត៌មាន​ ខេមបូឌា ដេលី ផ្សាយជាភាសាអង់គ្លេស ជាកម្មសិទ្ធិរបស់ជនជាតិអាមេរិក។​

នៅវេទិកាជួបជាមួយសកម្មជនការពារបរិស្ថាននៅពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ហៅសារព័ត៌មាន​ ខេមបូឌា ដេលី ថាជាមេចោរ ហើយលោកថា បើកាសែតមួយនេះ មិនព្រមបង់ពន្ធតាមការទាមទាររបស់រដ្ឋាភិបាល​ប្រមាណ៦,៣លានដុល្លារនោះទេ គឺត្រូវបិទ។​

កាសែត ខេមបូឌា ដេលី សម្រេចបិទសា្ថប័នរបស់ខ្លួនកាលពីថ្ងៃទី៤ខែកញ្ញា តាមការកំណត់របស់រដ្ឋាភិបាល។ ម្ចាស់កាសែតនេះ គឺលោកស្រី Deborah Krisher-Steele ជាជនជាតិអាមេរិកថ្លែងថា ការសម្រេចរបស់រដ្ឋាភិបាលមិនមែនជារឿងពន្ធដារនោះទេ គឺថាជារឿងនយោបាយ​ ដោយសារកាសែតនេះ តែងតែសរសេរពីភាពខ្វះចន្លោះពីរដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ